36 C
Phnom Penh
Friday, March 29, 2024

គ្រោះថ្នាក់ចរាចរគួរឱ្យរន្ធត់ រវាងរថយន្ត តូយោតា ត្រៃតុន បុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឱ្យស្លាប់២នាក់ស្លាប់ និង១១នាក់ រងរបួសធ្ងន់ស្រាល

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង១១ នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ រថយន្តក្រុងបុកជាមួយនឹងរថយន្ត ត្រាយតុន  ក្នុងដំណើរច្រាសទឹកគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០ និង ១០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលមូលនិមិត្តសញ្ញាឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ ៨១ និងលេខ៨២ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាបៀរ។

ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាត្រាយតុន ពាក់ស្លាកលេខខេមរៈភូមិន្ទ 02 .0830 បើកបរដោយជនមិនស្គាល់ឈ្មោះក្នុងដំណើរពីរជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុបានបុកជាមួយនឹងរថយន្តក្រុងពណ៌ក្រហម ពាក់សាកលេខសៀមរាប3A.1552 ក្រុង របស់ក្រុមហ៊ុនដឹកអ្នកដំណើរ។ ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យមនុស្សដែលជិះលើរថយន្ត តូយ៉ូតា ត្រាយតុន ២បានស្លាប់ (ស្លាប់នៅនឹងកន្លែង ម្នាក់នៅមន្ទីរពេទ្យ) និង ១១ នាក់បានរងរបួសធ្ងន់ និងស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាល បានត្រូវធ្វើការវាស់វែង និងយករថយន្ត ទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ Puthinews  

Puthinews Android app: Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

អានបន្ត

spot_img