គោរមៈ ច័ន្ទរាជ ជាអ្នកប្រដាល់គុនខ្មែរវ័យក្មេងកំពុងរះមួយរូប ដោយបានពុះពារហ្វឹកហាត់តាំងពីអាយុ៧-៨ឆ្នាំក្នុងក្លិប Cambodian Top Team របស់លោក ហ៊ុន ច័ន្ទរាជ្យ។ យុវជនវ័យ១៥ឆ្នាំថ្លែងថា គុនខ្មែរមិនត្រឹមតែកែប្រែខ្លួនពីក្មេងធម្មតាប៉ុណ្ណោះទេ តែគេក៏អាចរកចំណូលបានសមរម្យដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងអាចជួយគ្រួសារបានខ្លះៗថែមទៀត។
កីឡាករមានប្រភពនៅរាជធានីភ្នំពេញសង្កត់ធ្ងន់ថា មានរយៈពេល២ទៅ៣ឆ្នាំហើយដែលរូបគេមិនបានចាយលុយឪពុកម្ដាយ ព្រោះអាចរចំណូលបានដោយ ខ្លួនឯង។
គួរដឹងដែរថា គោរមៈ ច័ន្ទរាជ ក៏ធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសដែរ ដោយគេបានចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ដោយជោគជ័យនៅប្រទេសថៃកាលពីប៉ុន្មានខែមុន។ គេថា នឹងព្យាយាមអភិវឌ្ឍខ្លួនដើម្បីមានឱកាសក្លាយជាកីឡាករដ៏ល្បីមួយរូបលើសង្វៀនអន្តរជាតិ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News