36 C
Phnom Penh
Saturday, April 20, 2024

គណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំក្រុមអ្នកវេជ្ជសាស្ត្របុរាណចិនមកទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាម័ញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោកសាស្ត្រាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះ រាជាណាចក្រកម្ពុជាពីថ្ងៃទី២១ ដល់២៦ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាង ប្រទេសទាំងពីរ ជាពិសេសលើវិស័យវេជ្ជសាស្ត្របុរាណ។

ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូនឹងជួប ពិភាក្សាជាមួយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងចុះហត្ថលេខា លើកិច្ច ព្រមព្រៀង ស្តីពីការបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនព្យាបាលជំងឺកូវីដ-១៩ មកកម្ពុជា រយៈពេលមួយឆ្នាំ ដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលកម្ពុជា ក្នុងការប្រើប្រាស់វេជ្ជសាស្ត្របុរាណចិនសម្រាប់ ព្យាបាលជំងឺកូវីដ-១៩។

លោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្លែងអំណរគុណ និងការកោតសរសើរ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាមកបំពេញទស្សនកិច្ចនៅកម្ពុជា និងផ្តល់ការគាំទ្របង្កើនសមត្ថភាពមន្ត្រីសុខាភិបាលកម្ពុជាលើផ្នែកវេជ្ជសាស្ត្របុរាណ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img