28 C
Phnom Penh
Friday, March 29, 2024

ខេត្តព្រះវិហារផ្អាកចរាចរណ៍រថយន្តធុនធ្ងន់បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៩នៅស្រុកឆែប ( Hot news)

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានសម្រេចផ្អាកចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់នៅកំណាត់ផ្លូវជាតិលេខ៩ ចាប់ពីគីឡូម៉ែត្រលេខ៥៦០ដល់លេខ៥៦១ ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តព្រះវិហារ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ស្ពានមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ទើបមន្ទីរសាធារណការខេត្តសម្រេចបិទចរាចរណ៍ជាបណ្តោះអាសន្នយ៉ាងដូច្នេះ។

មន្ទីរសាធារណការខេត្តព្រះវិហារក៏បានអំពាវនាវសូមឱ្យម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីយោគយល់ និងសហការជាមួយអាជ្ញាធរ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ស្ពានឱ្យប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img