32 C
Phnom Penh
Friday, March 29, 2024

ក្រុមហ៊ុន Twitter បានចោទប្រកាន់កំពូលមហាសេដ្ឋី Elon Musk ថាបាននិយាយ “កុហក”

(បរទេស)៖ ក្រុមហ៊ុន Twitter បានចោទប្រកាន់លោក Elon Musk ពីការនិយាយកុហកនៅក្នុងបណ្តឹងតវ៉ាដែលគាត់បានប្តឹងកាលពីពេលថ្មីៗនេះប្រឆាំងនឹងក្រុមហ៊ុន Twitter។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

Twitter បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងរបស់លោក Musk ថា ចំនួននៃអ្នកប្រើប្រាស់ Twitter មានច្រើនជាង ៥ភាគរយគឺជាគណនីក្លែងក្លាយ ដែលជាហេតុធ្វើឱ្យកិច្ចព្រមព្រៀងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកមិនអាចដំណើរការទៅមុនបាន។ខណ:ដែលកាលពីដើមខែកក្ដដា កន្លងទៅនេះ លោក Musk បានប្រកាសថាគាត់នឹងលែងធ្វើតាម ឬការផ្តល់ជូនរបស់គាត់ដែលបានលើកឡើងកាលពីអំឡុងខែមេសា ដើម្បីទិញក្រុមហ៊ុន Twitter ក្នុងតម្លៃប្រហែល ៤៤ពាន់លានដុល្លារ។

Twitter បានប្តឹង Musk បន្ទាប់ពីការប្រកាសដោយលើកហេតុផលថា ការអះអាងរបស់ Musk ថា Twitter ទទួលបានផលចំណេញតិចជាង Musk ហើយវាស្របពេលដែល Twitter មិនព្រមបង្ហាញរបាយការណ៍ទាក់ទងនឹងគណនីក្លែងក្លាយ ។

Musk បានព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀង Twitter បន្ទាប់ពីបានដឹងពី «ការពិតគួរឱ្យព្រួយបារម្ភ» ទាក់ទងនឹងចំនួន នៃគណនីក្លែងក្លាយមានច្រើន។

គួរបញ្ជាក់ផងដែរថា Twitter បានដាក់ពាក្យប្ដឹងលោក Musk កាលពីពាក់កណ្ដាលខែកក្ដដា បន្ទាប់ពីបានដើរចេញពីកិច្ចព្រមព្រៀង ដោយក្នុងនោះ Twitter បានចោទប្រកាន់លោក Musk ថា បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន, រំខាន់ដល់ប្រតិបត្តិការ ក្រុមហ៊ុនទាំងមូល និងបានបំផ្លាញតម្លៃភាគហ៊ុនរបស់ម្ចាស់ហ៊ុន ហើយបណ្ដឹងមួយនេះនឹងត្រូវលើកយកមកកាត់ក្ដីនៅក្នុងអំឡុងខែតុលាខាងមុខនេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img