32 C
Phnom Penh
Friday, March 29, 2024

ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមដឹកជញ្ជូនប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ ទៅកាន់បណ្ដារាជធានី-ខេត្ត នៅថ្ងៃទី២ ខែធ្នូ នេះហើយ

(ភ្នំពេញ)៖  ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២​៨​ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន២២១ ត្រូវជា ៥ ២២៧បន្ទប់៕

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមដឹកជញ្ជូនប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការប្រឡងរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ក្រសួងបានបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី២ ខែធ្នូនេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន។

ក្រសួងអប់រំបន្តថា គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់នៅព្រឹកនេះថា តាមការគ្រោងទុកប្រធានវិញ្ញាសាប្រឡងបាក់ឌុបទាំងអស់ នឹងទៅដល់តាមបណ្តារាជធានីខេត្ត យ៉ាងយូរនៅពេលល្ងាចថ្ងៃទី២នេះ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img