33 C
Phnom Penh
Friday, April 19, 2024

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងទើបបាញ់តេស្ត មីស៊ីលបាលីស្ទិគ១គ្រាប់ ចេញពីនាវាមុជទឹក

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលបាលីស្ទិគមួយគ្រាប់ ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ត្រូវស្បថចូលកាន់តំណែងជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២។

យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់តេស្ត មីស៊ីលបាលីស្ទិគរយៈចម្ងាយខ្លីមួយគ្រាប់ ដែលត្រូវបានសន្និដ្ឋានថាជា មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) ឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅក្បែរឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណជា ២រសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) ដោយចេញពីម្តុំទីក្រុងស៉ីនប៉ូ (Sinpo) ជាទីដែលកូរ៉េខាងជើងរក្សាទុកនាវាមុជទឹក ហើយនិង បរិក្ខារសម្រាប់បាញ់សាកល្បង មីស៉ីលបាលីស្ទិគប្រភេទ SLBM។

កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងក៏បានបាញ់តេស្តមីស៊ីលផ្លោងមួយគ្រាប់ ទៅធ្លាក់ចូលសមុទ្រនៅភាគខាងកើតប្រទេសខ្លួន ផងដែរ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានប្តេជ្ញាអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ ក្នុងល្បឿនយ៉ាងឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន។ សរុបមកវិញ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលចំនួន១៥លើកហើយ ធៀបនឹងចំនួនត្រឹម៤លើក កាលពីឆ្នាំ២០២០ និង៨លើក កាលពីឆ្នាំ២០២១។

គួរបញ្ជាក់ថា លោក Yoon នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ខណៈកន្លងមកនេះ លោកបានប្តេជ្ញាថា នឹងប្រកាន់ជំហររឹងមាំប្រឆាំងកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងផ្ទាល់ក៏បានរិះគន់លោក រួចទៅហើយផងដែរ ដោយថាលោកជាបុគ្គលគាំទ្រអាមេរិក និងប្រកាន់ជំហរស្វែងរកការប្រឈមមុខដាក់គ្នា៕

ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img