33 C
Phnom Penh
Friday, March 29, 2024

ការ​ប្រយុទ្ធ​គ្នានៅក្នុងប្រទេសស៊ូដង់ ​ផ្ទុះ​ឡើងជាបន្តបន្ទាប់ បើ​ទោះ​ជា​មានបទ​ឈប់​បាញ់​ក៏ដោយ

ទីក្រុងខាទូម៖ ប្រមុខ​កងទ័ព​ស៊ូដង់ នៅថ្ងៃនេះ បានប្រកាសថា លោក​បាន​យល់ព្រមឲ្យ​បន្ត​បទ​ឈប់​បាញ់រយៈពេល៧២ម៉ោង​ ដែល​នឹង​ត្រូវ​ផុត​កំណត់ ​នៅ​ថ្ងៃស្អែកនេះ ប៉ុន្តែផ្ទុយទៅវិញ ការបាញ់គ្នានៅតែបន្តផ្ទុះឡើងដោយគ្មានឈប់ឈរឡើយ។

មេទ័ពយោធា ស៊ូដង់ លោកឧត្តមសេនីយ៍ អាប់ដែល ហ្វាតាស អាលប៊ើហាន់ (Abdel Fattah al-Burhan) បានយល់ព្រមជាបឋមចំពោះសំណើរពីអាជ្ញាធរអន្តររដ្ឋាភិបាលនៃប្លុកអាហ្រ្វិក ហើយឲ្យបញ្ជូនបេសកជនរបស់ខ្លួន ទៅកាន់ទីក្រុង ជូបា (Juba) ក្នុងប្រទេសស៊ូដង់ខាងត្បូង ដើម្បីពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី។

បទឈប់បាញ់បច្ចុប្បន្ន បានចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ពីថ្ងៃទិ២៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងជម្លោះ ដែលបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ក្នុងការតស៊ូអំណាចគ្នារវាងមេដឹកនាំនៃកងទ័ពទាំងពីរ។

ស្នូរសំឡេងគ្រាប់ផ្លោងផ្ទុះ និងការបាញ់កាំភ្លើង នៅតែឮរហូតដល់ថ្ងៃពុធ រួមនឹងសំឡេងយន្តហោះចម្បាំងនៅលើអាកាស ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់ជាងមុនពេលមានបទឈប់បាញ់ ដែលជាស្ថានភាពល្អគ្រប់គ្រាន់សម្រាប់ការជម្លៀសមនុស្សចេញពីតំបន់ច្បាំងគ្នា។

ចំណែកក្រុម​ជន​ពាល​ បាន​ចូល​លួច​ប្លាន់តាមផ្ទះ និង​តាមអគារ​នានា រួមទាំងស្ទាក់ប្លន់​រថយន្តធ្វើដំណើរឆ្លងកាត់ ដោយគ្មានការលើកលែងឡើយ។

ភាគី​ជម្លោះ​ទាំង​ពីរ​បាន​អះអាង​ថា ខ្លួន​បាន​គ្រប់គ្រង​កន្លែង​សំខាន់ៗ​ ដូចជា​អាកាសយានដ្ឋាន និង​ទីបញ្ជាការ​កងទ័ព ប៉ុន្តែនៅក្នុងទីក្រុងខាទូមទាំងមូល មិនមានបណ្តាញអ៊ីនថឹណិតប្រើទេ ចំណែកប្រព័ន្ធទូរស័ព្ទក៏ពិបាកប្រើដែរ។

យ៉ាងហោចណាស់មនុស្ស៤៥៩នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ទោះបីជាចំនួនពិតប្រាកដអាចមានច្រើនជាងនេះក៏ដោយ។

នៅមុននេះបន្តិច អង្គការសុខភាពពិភពលោក បាននិយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើងជាច្រើនទៀតដោយសារតែជំងឺ កង្វះខាតស្បៀអាហារ ទឹកស្ងាត និងខ្វះមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ និងរបួស។

ប្រទេសជាច្រើនបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ចាប់តាំងពីមានបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះមនុស្សជាង១ ៦០០នាក់ មកពីរាប់សិបប្រទេស បានភៀសខ្លួនដល់ប្រទេសអារ៉ាប៊ីសាអូឌីត ចំណែកប្រទេសអាល្លឺម៉ង់ និងបារាំង បាននិយាយថា ពលរដ្ឋរបស់ពួកគេទាំងអស់បានចាកចេញពីប្រទេសស៊ូដង់អស់ហើយ។

ចំណែកប្រធានគណៈកម្មាធិការជនជាតិនីហ្សេរីយ៉ា ក្នុងប្រទេសស៊ូដង់ បាននិយាយថា ការជម្លៀសប្រជាជន និងនិស្សិតនីហ្សេរីយ៉ា ដែលជាប់គាំងនៅក្នុងប្រទេសស៊ូដង់ បានចាប់ផ្តើមហើយ ដោយមានចំនួនរហូតដល់៥ ០០០នាក់ ក្នុងនោះមាន៣ ៥០០នាក់ ជានិស្សិត។

ការប្រយុទ្ធគ្នាបានស្ងប់ស្ងាត់បន្តិច កាលពីចុងសប្តាហ៍មុន ដើម្បីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជម្លៀស បុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ដោយបង្កឲ្យមានការជម្លៀសជនបរទេសរាប់រយនាក់ មកពីប្រទេសជាច្រើនក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់ រុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូង។

ចំណែកប្រទេសអាហ្វ្រិកខាងត្បូងវិញ បាននិយាយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ខ្លួនបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនរាប់សិបនាក់ ដោយនាំទៅកាន់ប្រទេសជិតខាង ដើម្បីសុវត្ថិភាពអាយុជីវិត។

រីឯរដ្ឋាភិបាលបារាំង បាននិយាយថា ខ្លួនបានរៀបចំជម្លៀសមនុស្សចំនួន៤៩១នាក់ រួមទាំងពលរដ្ឋបារាំងចំនួន១៩៦ នាក់ និងអ្នកមានសញ្ជាតិផ្សេងៗគ្នាសរុបចំនួន៣៦នាក់។ កប៉ាល់ចម្បាំងរបស់បារាំងកំពុងធ្វើដំណើរទៅកាន់កំពង់ផែស៊ូដង់ ដើម្បីជួយដឹកជនភៀសខ្លួនថែមទៀត។

យន្តហោះរបស់កងទ័ពអាកាសអាល្លឺម៉ង់ចំនួនបួនគ្រឿង បានជម្លៀសមនុស្សជាង៤០០នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា ដើម្បីចាកចេញពីប្រទេសស៊ូដង់។

ប្រទេសជាច្រើនបានបញ្ជូនយន្តហោះយោធា ដើម្បីដឹកមនុស្សចេញពីទីក្រុង ខាទូមខ្លះត្រូវដឹកទៅកាន់កំពង់ផែស៊ូដង់ រួចឡើងជិះកប៉ាល់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

រូបថតជាច្រើនបានបង្ហាញថា ក្រុមគ្រួសារដែលមានក្មេងៗបានប្រមូលផ្តុំគ្នាឡើងជិះយន្តហោះយោធាអេស្ប៉ាញ និងយន្តហោះបារាំង ចំណែកដូនជីគ្រិសសានិកមួយក្រុមទៀតភៀសខ្លួនតាមយន្តហោះយោធាអ៊ីតាលី។

សម្រាប់អ្នកនៅសេសសល់ក្នុងប្រទេសភាគច្រើន ជាមនុស្សមកប្រទេសក្នុងទ្វីបអាហ្រ្វិក ដែលមួយភាគបីនៃមនុស្សចំនួនប្រជាជន៤៦លាននាក់ត្រូវការជំនួយមនុស្សធម៌ តាំងពីមុនពេលផ្ទុះអំពើហិង្សាម្លេះ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img