29 C
Phnom Penh
Tuesday, March 19, 2024

កាប់១កាំបិតប៉័ងតោ ចំត្រង់កផ្នែកខាងឆ្វេង បណ្តាលឱ្យសិស្សសាលាម្នាក់ស្លាប់ក្នុងថ្លុកឈាមបណ្តាលឱ្យសិស្សសាលាម្នាក់ស្លាប់ នៅកន្លែងកើតហេតុ

តាកែវ៖ យុវជនសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារត្រូវក្រុមក្មេងស្ទាវ ១ក្រុមជិះម៉ូតូ ៣គ្រឿង មានគ្នាប្រហែល៦នាក់ កាប់១កាំបិតប៉័ងតោ ចំត្រង់កផ្នែកខាងឆ្វេង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅចំណុចដងផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះបង្គាលគីឡូម៉ែត្រលេខ៩៣ និង៩៤ ស្ថិតក្នុងភូមិ ឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៥០នាទី។

លោកអធិការរងស្រុកទ្រាំងឱ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នាប្រហែល៦នាក់ ជិះមកពីទិសខាងជើង ប្រដាប់ដោយកាំបិតបុ័ងតោ បានកាប់ទៅលើជនរងគ្រោះ ២ នាក់ ជិះម៉ូតូស្របទិសគ្នាពីជើងទៅទិសខាងត្បូង តែកាប់មិនត្រូវ ដោយជនរងគ្រោះទាំង២នាក់មានឈ្មោះ

១/ ឈ្មោះ ផល ផាក ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ (មុខរបរសិស្ស)។
២/ ឈ្មោះ វណ្ណ ឌី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង (មុខរបរសិស្ស)។

បន្ទាប់មក ជនសង្ស័យទាំងនោះបានជិះទៅទិសខាងត្បូង ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដែលកំពុងជិះម៉ូតូម្នាក់ឯងស្របទិសគ្នាដោយគ្មានមូលហេតុ ដោយកាប់មួយកាំបិតត្រង់កផ្នែកខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។

ករណីនេះកម្លាំងនគរបាលស្រុកបានសហការជាមួយកម្លាំងការិយាយ័ជំនាញស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងករណីនេះប្រជាពលរដ្ឋបានទទូចដល់សមត្ថកិច្ចជួយស្វែងរកក្រុមជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយបានជាដាច់ខាត ព្រោះបើនៅតែបណ្តោយអោយក្រុមក្មេងទំនើងទាំងនេះនៅធ្វើសកម្មភាពអាណាធិបតេយ្យបែបនេះបន្តទៀតគាត់គិតថាភូមិឃុំគឺអសន្តិសុខពេកហើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img