29 C
Phnom Penh
Tuesday, March 19, 2024

កសិករខេត្តបន្ទាយមានជ័យបញ្ជាក់ថា ស្រូវពូជទទួលបានពីសម្តេចតេជោ ហ៊ុន សែន មានដើមដងលូតលាស់ល្អ

បន្ទាយមានជ័យ៖ ក្រោយទទួលបានស្រូវពូជពីសម្តេចប្រជាកសិករនៅខេត្តបន្ទាយមានជ័យបានបង្កបង្កើនផលស្រូវ បានជាង១ម៉ឺនហិកតា មានដើមដងលូតលាស់ល្អ ត្រូវបានឯកឧត្តមអភិបាលខេត្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំនៅស្រុកមង្គលបូរី។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ខេត្តបន្ទាយមានជ័យមានផ្ទៃដីបង្កបង្កើនផលស្រូវ២៦ម៉ឺនហិកតា ដោយឆ្នាំនេះទឹកភ្លៀងធ្លាក់ដើមដៃច្រើនបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិចស្រូវប្រជាកសិករ៣៩,០០០ហិកតា(បីម៉ឺនប្រាំបួនពាន់ហិកតា) និងខូចខាតស្រូវទាំងស្រុងមានផ្ទៃដី២៨,០០០ហិកតា (ពីរម៉ឺនប្រាំបីពាន់ហិកតា)។

លោកបានបញ្ជាក់ថា៖ ក្រោយទឹកស្រករាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ស្រូវពូជប្រភេទស្រូវមិនប្រកាន់រដូវរឺស្រូវរយៈពេលខ្លីមានស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ាប្រភេទ៥១និង៥៤ មានទម្ងន់ជាង៥០០តោនដែលត្រូវស្តារឡើងវិញផ្ទៃដី៦,០០០ហិកតា និងប្រជាកសិករដែលមានស្រូវពូជន៍ខ្លួនឯងបានបង្កបង្កើនផលរហូតពេលនេះបានជាង១ម៉ឺនហិកតា។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ថា៖ នៅឆ្នាំ២០២២នេះក្រោយពីទឹកជំនន់លិចលង់ស្រូវប្រជាកសិករហើយត្រូវបានស្តារឡើងវិញដែលបានបង្កបង្កើនផលបានប្រមាណ៩០ភាគរយហើយមានដូចជា ស្រុកមង្គលបូរី ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណអាចថារយៈពេលកន្លះខែទៀតរួចរាល់ទាំងអស់និងរយៈពេល២ទៅ៣ខែទៀតត្រូវបានប្រមូលផលហើយឆ្នាំនេះបញ្ហាទឹកសម្រាប់បង្កបង្កើនផលស្រូវដូចជាគ្រប់គ្រាន់ហើយសង្ឃឹមថាប្រជាកសិករនឹងមានការយោគយល់គ្នាកុំដណ្តើមទឹកគ្នា។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ក្រោយចុះពិនិត្យមើលសកម្មភាពប្រជាកសិករដែលបង្កបង្កើនផលស្រូវក្រោយទទួលស្រូវពូជន៍ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅស្រុកមង្គលបូរីបានបង្កបង្កើនផលស្រូវមិនប្រកាន់រដូវ រឺស្រូវស្រាល ស្ទើរតែរួចរាល់អស់ហើយមាននៅសល់បន្តិចបន្តួច ដែលទឹកមិនទាន់ស្រកអស់ដែលកំពុងបង្កបង្កើនផលជាបណ្តើរៗឃើញថាការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករទទួលបានដើមដងល្អដែលជាការណែនាំ និងបណ្តុះបណ្តាលពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img