27 C
Phnom Penh
Sunday, June 26, 2022

១០ ករណី ដែលគួរអោយសង្ស័យជាច្រើន ស្តីពីការបាត់បង់ជីវិត របស់តារាសម្តែងថៃ តេងម៉ូ និដា(និដា ផាត់ឆ:រ:វីរ:ផុងស៍)

ប្រទេសថៃ:  ជីវ:ប្រវត្តិសង្ខេប និងការបាត់បង់ជីវិតរបស់តារាសម្តែងថៃ តេងម៉ូ និដា(និដា ផាត់ឆ:វីរ:ផុងស៍) វ័យ ៣៧ឆ្នាំ កើតថ្ងៃទី១៣ កញ្ញា ១៩៨៥ ជាកូនស្រីទោល ដែលមានឪពុកឈ្មោះ សូផុន ផាត់ឆ:វីរ:ផុងស៍ ជាអ្នកខេត្ត ភូកេត និងម្តាយ ផ:និដា សិរិយុទ្ធយោធិន ជាអ្នកខេត្ត លុបប៊ុរី និងមានបងប្រុសម្នាក់ ដែលមានឪពុកផ្សេងគ្នា ម្តាយតែមួយឈ្មោះ ដាយុទ ដេរជប់។ 

អ្នកនាង តេងម៉ូ និដា(និដា ផាត់ឆរ::វីរ:ផុងស៍) មានអាជីពជាតារាសម្តែង តារាបង្ហាញម៉ូដ និងជាអ្នកប្រណាំងរថយន្ត  បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ផាខីន ផាន់វិល័យស័ក នៅឆ្នាំ២០១២ ដែលលោក ផាខីន មានអាជីពជាតារាសម្តែង តារាបង្ហាញម៉ូដ តារាចម្រៀង និងជាអ្នកយូធូប ហើយបានលែងលះគ្នានៅឆ្នាំ២០១៤។

តេងម៉ូ និដា(និដា ផាត់ឆរ::វីរ:ផុងស៍) បានចាប់ផ្តើមក្នុងវិស័យសិល្បៈតាំងឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន។

បន្ទាប់ពី តេងម៉ូ និដា(និដា ផាត់ឆរ::វីរ:ផុងស៍) បានបាត់បងជីវិតកាលពីថ្ងៃទី២៤ កុម្ភ: ឆ្នាំ២០២២កន្លងទៅ មានហេតុការណ៍ជាច្រើនដែលគួរអោយសង្ស័យ បន្ទាប់ពីនាងត្រូវបានអញ្ជើញអោយទៅថតផ្សាយពាណិជ្ជកម្ម នៅលើ អូប័រ។

១- ជំនួយការផ្ទាល់ខ្លួនរបស់អ្នកនាង តេងម៉ូ និដា(និដា ផាត់ឆរ::វីរ:ផុងស៍) ឈ្មោះ មិនបានផ្តល់អោយទៅម្តាយរបស់ អ្នកនាង តេងម៉ូ ដូចរាល់ដងនៅពេលដែលនាងទៅសម្តែងឬចូលរួមកម្មវិធីដូចរាល់ដង។

២-មិត្តភក្កិរបស់នាង តេងម៉ូ បានផ្តល់ព័ត៌មានដល់សមត្តកិច្ចថាដែលនៅលើ អូប័រ បញ្ជាក់ថា ពេលអ្នកនាង តេងម៉ូ ចង់បត់ជើងតូច(ខណ:ដែលបន្ទប់ក្នុងអូប័រខូច) នាងតេងម៉ូ ក៏ទៅបត់ជើងតូចនៅខាងក្រោយ អូប័រ ហើយមិត្តរបស់នាងឈរ អោយអ្នកនាងតេងម៉ូ ឈរតោងជើងនាង បន្ទាប់មក នាងក្រោកមកប្រាប់មិត្តនាងថា នាងសើមអាវស្បៃពីក្រៅរបស់នាងបន្ទាប់មកក៏រអិលធ្លាក់ពីលើអូប័រ នាងខំស្រែកអោយជួយដែរ តែដោយសារតែ សម្លេងមាស៊ីនអូប័រ និងសម្លេងទឹក ធ្វើអោយអ្នកបើក មិនឮ សម្លេងស្រែកអោយជួយខណ:ដែលនាងធ្លាក់ពីលើអូប័រភ្លាម។

៣-តែមានក្មេងម្នាក់បានបញ្ជាក់ថា ឃើញអ្នកនាង តេងម៉ូ អង្គុយនៅខាងក្រោយអូប័រតែម្នាក់ឯងទេខណ:ពេលដែលនាងធ្លាក់។

៤-ហេតុអ្វីបានជា នៅពេលដែលមានហេតុការណ៍ ធ្លាក់ធ្លាក់មនុស្សចូលក្នុងទន្លេ ចៅផាយ៉ា ដូច្នេះ អ្នកនៅលើអូប័រទាំងអស់ មិនមានការរាយការណ៍ទៅសមត្ថកិច្ច ទិកពេលជាច្រើនម៉ោងហើយបានរាយការណ៍ ខណ:ដែលកងនាវិកពិសេស នៅទល់មុខកន្លែងកើតហេតុនោះស្រាប់។

៥-ពេលដែលក្រុមជួយសង្គ្រោះស្រង់សាកសពរបស់នាងពីទឹក ពួកគេឃើញមានស្លាកស្នាមនៅត្រង់កំភួនជើងរបស់នាង។

៦-ហេតុអ្វីបានជានៅលើអូប័រគ្មានអាវពងសុវត្ថិភាព ហើយហេតុអ្វីក៏នាង តេងម៉ូ មិនពាក់អាវពោងសុវត្ថិភាព? ដែលម្ចាស់អូប័រ ប្រាប់ដល់សមត្ថកិច្ចថា អូប័ររបស់គេមានសុវត្ថិភាពគ្រប់គ្រាន់។

៧-តើអ្នកណាជាអ្នកជួលនាង តេងម៉ូ អោយទៅថតបង្ហាញម៉ូដលើអូប័រ? ខណ:ដែលនាងផ្អាកការថតបង្ហាញម៉ូដយូហើយ ហើយហេតុអ្វីបានជាជំនួយការផ្ទាល់ខ្លួនរបស់នាង មិនបានប្រាប់ស្តីពី កម្មវិធីមួយនេះដល់ក្រុមគ្រួសាររបស់នាង តេងម៉ូ ដូចសព្វមួយដង។

៨-តាមប្រភពព័ត៌មាននៅក្នុងស្រុកបានអោយដឹងថា នៅលើ អូប័រ នោះ មានការជប់លាង និងទទួលទានស្រាក្រហមជាច្រើនទៀតផង។

៩-តាមប្រភពព័ត៌មាននៅក្នុងស្រុកដដែលបានអោយដឹងថា មុនពេលដែលអ្នក តេងម៉ូ បាត់បងជីវិតមិនប៉ុន្មានថ្ងៃផង នាងបានសរសេរ ពិន័យកម្ម របស់នាង ខណ:ដែលនាងអត់មានកូនទេ មានតែកូនធម៌ម្នាក់ អាយុ៧ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ជំនួយការផ្ទាល់ខ្លួនរបស់អ្នកនាង តេងម៉ូ។

១០-តើហេតុការណ៍ដែលកើតឡើងនិងចំណុចដែលគួរអោយសង្ស័យទាំងអស់ចំពោះតារាសម្តែង តេងម៉ូ និដា(និដា ផាត់ឆរ::វីរ:ផុងស៍) ជាឧបទ្ទវហេតុ ឬជាអំពើឃាតកម្ម? ក្រុមការងាររបស់ Puthi News នឹងតាមដាន ដើម្បីយកដំណឹងពិត មកជម្រាបជូនទស្សនិកជនជាទីគោរព។

ខណៈពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកការពិតចំពោះការបាត់បង់ជីវិតរបស់ អ្នកនាង តេងម៉ូ ថាតើជាឧបទ្ទវហេតុ ឬក៏ជាអំពើឃាតកម្ម។

ក្រុមការងាររបស់ Puthi News នឹងធ្វើការតាមដាន ដើម្បីយកដំណឹងពិត មកជម្រាបជូនទស្សនិកជនជាទីគោរព៕

អត្ថបទ​ និងរូបភាពដោយ PUTHI NEWS

- Advertisement -spot_imgspot_img

អានបន្ត