ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាននិងចិនសូមបន្តការវិនិយោគនៅប្រទេសកម្ពុជាដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មជាង៧០ភាគរយដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។ ការអំពាវនាវនេះធ្វើឡើងឱកាសឯកឧត្តម នេត្រ ភក្ត្រា ចូលរួមក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-ចិន (សាន់ស៊ី)។ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា សិក្ខាសាលាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-ចិន(សាន់ស៊ី) ដែលជាព្រឹត្តការណ៍ដ៏សំខាន់នៅក្នុងកម្មវិធីសប្តាហ៍អាស៊ាន-ចិន (ACW) ឆ្នាំ២០២៤។ ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងអាស៊ាន និងចិន ដូច្នេះលោករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា អាស៊ាន-ចិននឹងផ្តល់ឱកាសល្អៗក្នុងការពង្រឹងកិច្ចសហប្រតិប្តតិការទ្វេភាគី អាស៊ាន-ចិន។ ក្នុងសិក្ខាសាលានោះ ឯកឧត្តមបានអំពាវនាវដល់អ្នកវិនិយោគអាស៊ាននឹងចិនសូមបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មជាង៧០ភាគរយដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New