ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមគ្នាទប់ស្កាត់ឱ្យបានក្រុមជ្រុលនិយមនិង ក្រុមអមិត្ត ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយត្រូវរួមគ្នាការពារ ដើម្បីឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅ ឆ្នាំ២០៥០។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា ដោយមានការចូលរួមពីសមាជិក សមាជិកា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ខណ្ឌ៧មករា ចំនួន៤៤២នាក់នៅមន្ទីរបក្សរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយ ឆ្លើយតួទៅលើការញុះញង់របស់ពួកអមិត្ត ដូចជាថ្មីៗនេះ ក្រុមជ្រុលនិយម ក្រុមអមិត្តបានយក់ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកធ្វើជាបញ្ហា ដោយញុះញង់ឱ្យមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ឱ្យបាននិងបន្តរួមគ្នាយកជ័យជំនះក្នុងការបោះឆ្នោតឱ្យបាននៅឆ្នាំ២០២៧និង២០២៨ ខាងមុខ តាមរយៈបន្តចុះមូលដ្ឋានដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New