25 C
Phnom Penh
Sunday, December 1, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់គ្រួសារនិងសង្គមជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ មានសីលធម៌ សុវជីវធម៌ក្នុងសង្គម និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់គ្រួសារ និង សង្គមជាតិ ស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវិឌ្ឍ ដែលផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស។ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ រួមនិងលោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់អគារជួសជុលកែលម្អ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងឃុំត្នោត ស្រុកកញ្ចៀច ខេត្តព្រៃវែង នាថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ចៀច ដែលបានផ្តល់ការគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និយាយជារួម និង ដោយឡែកជាមួយរដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលស្រុកកញ្ចៀច ក្នុងការងារលើកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាក់ ស្តែងការចូលរួមជួយជួសជុល និងកែលម្អអគារសិក្សានៃសាលាបឋមសិក្សាត្នោតឱ្យមានភាពល្អប្រសើរឡើងវិញតាមសំណូមពរប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ រហូតឈានដល់ការដាក់ឱ្យប្រើប្រាស់ឡើងវិញនាពេលនេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img