28 C
Phnom Penh
Thursday, December 8, 2022

ឯកឧត្ដម ឈិត សុខុន រដ្ដមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្ដម អាបេ ស៊ីនហ្សូ (Shinzo Abe)

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ឈិត សុខុន រដ្ថមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្ដម អាបេ ស៊ីនហ្សូ (Shinzo Abe) ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។


នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឈិត សុខុន បានសម្ដែងនូវការសោកស្តាយ និងអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់រដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ជាពិសេសឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) ក៏ជាអ្នកដែលធ្លាប់បានរួមចំណែកជួយកសាងពង្រឹងទំនាក់ទំនងល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកម្ពុជា-ជប៉ុន ផងដែរ។


នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ឈិត សុខុន និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃក្រសួងធម្មការ និងសាសនា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងគ្រួសារសព និងបានឧទ្ទិសបួងសួងជូនវិញ្ញាណក្ខន្ធឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img