27 C
Phnom Penh
Friday, September 30, 2022

ឧកញ៉ា ម៉ុង​ ប្ញទ្ធី ប្រកាសដាំកូនឈើប្រណិតរាប់ពាន់ដើម នៅតំបន់ភ្នំតាម៉ៅ

(ភ្នំពេញ)៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ និងបញ្ជាឲ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ​ ឧកញ៉ា ម៉ុង ប្ញទ្ធី បានប្រកាសចូលរួមដាំកូនឈើប្រណិតរាប់ពាន់ដើម នៅតំបន់ភ្នំតាម៉ៅ។

តាមបណ្តាញសង្គម Facebook ផ្លវការរបស់ឧកញ៉ា ម៉ុង ប្ញទ្ធី បង្ហោះនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះបានបញ្ជាក់ថា៖

ដោយបាន​ទទួល​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អោយដាំដើម​ឈើ​ប្រណិត​ឡើងវិញ​នៅលើទីតាំង​ដែលបាន​ឈូសឆាយ​។

ពេលនេះ​ខ្ញុំ​កំពុង​តែ​លើកកូនឈើ​ដាក់លើ​រថយន្ត​ ព្រឹក​ស្អែក​ថ្ងៃ​ទី​៨ ខែសីហា ​ឆ្នាំ​២០២២នេះ​ ខ្ញុំ​នឹង​ដឹកជញ្ជូន​កូនឈើ​បេង​ចំនួន​១០០០ដើម​ កូនឈើធ្នង់​ចំនួន​១០០០ដើម​សរុប២០០០ដើម​ ថ្ងៃ​ពុធ​ទី​៩ ខែសីហា ​និង​ជញ្ជួនកូនឈើបេង និងធ្នង់​​មកដល់ចំនួន​៥០​០០ដើម​បន្ថែម​ទៀត​ ហើយនិងអាច​ដឹក​ជញ្ជួន​មក​ជាបន្តបន្ទាប់​ថែមទៀត​ បើតាមការអោយដឹងក្រៅ​ផ្លូវការ​មកថា​ ផ្ទៃដី​ដែលឈូសឆាយ​អស់​ចំនួន​ប្រមាណ​ជា​៥០០​ហិកតា​ បើយើងដាំ​ 7m x 7m =204ដើម​ សរុបកូនឈើដែលមាន​តម្រូវ​ការ​ទាំងអស់​ ​ប្រមាណជា​102.000ដើម។

ព្រឹក​ស្អែក​ថ្ងៃ​ចន្ទ​ ទី​៨ ខែសីហា ​ឆ្នាំ​២០២២នេះ​ រូបខ្ញុំ​និង​លោកជំទាវ​ប្រហុក​ និង​ដឹកនាំ​ក្រុម​អ្នក​បច្ចេកទេស​បុគ្គលិក​កម្មករ​ ផ្នែក​កសិកម្មរបស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប ​​ទៅ​ចូលរួម​ចំណែក​ដាំដើមឈើឡើងវិញ​ នៅក្នុង​តំបន់​ភ្នំ​តាម៉ៅ​ ស្រុកបាទី​ ខេត្ត​តាកែវ​ បើបងប្អូន​ប្រីយមិត្ត​យើងចង់​ចូលរួមចំណែកដាំ​ដើមឈើឡើងវិញដែរ ​ខ្ញុំ​សូម​ស្វាគមន៍ដោយក្តី​សោមនស្ស​រីករាយ​​ជួបគ្នា​នៅភ្នំតាម៉ៅ​៕


ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត