

ភ្នំពេញ៖ នៅក្នុងរដូវក្ដៅយើងសង្កេតឃើញថាម្ចាស់រថយន្តភាគច្រើនតែងតែជួបប្រទះនូវបញ្ហាម៉ាស៊ីនត្រជាក់។ដោយសារភាគច្រើនរថយន្តត្រូវបានចតចោលរយៈពេលយូរដូចនេះកញ្ចក់រថយន្តបង្កើតជាឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឲ្យកម្ដៅចូលមកក្នុងរថយន្តបាន តែចេញក្រៅវិញមិនបាន ជាហេតុធ្វើឲ្យសីតុណ្ហភាពរថយន្តនៅផ្នែកខាងក្នុងក្ដៅជាងផ្នែកខាងក្រៅទៅទៀត។ បើនិយាយពីរថយន្តដែលចតក្រោមកម្ដៅថ្ងៃវិញគឺចប់តែម្ដង កម្ដៅខាងក្នុងរបស់រថយន្តឡើងក្ដៅដូចឡដុតឥដ្ឋអ៊ីចឹង បញ្ហានេះធ្វើអោយម៉ាស៊ីនត្រជាក់រថយន្តច្រើនរហ័សអស់ហ្គាស ឬងាយខូច។


ឥលូវនេះលែងជាបញ្ហាទៀតហើយសម្រាប់ម៉ាស៊ីនត្រជាក់រថយន្ត។ ជាមួយយានដ្ឋាន Jaguar Land Rover Cambodia ជាយានដ្ឋានតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានសិទ្ធិផ្ដាច់មុខក្នុងការថែទាំ និងជួសជុលរថយន្តប្រណិតរបស់ចក្រភពអង់គ្លេសម៉ាក Jaguar និង Land Rover។
ដោយមើលឃើញនូវបញ្ហាម៉ាស៊ីនត្រជាក់រថយន្តដែលកើតមាននៅក្នុងរដូវក្ដៅនេះ យើងខ្ញុំមានការផ្ដល់ជូនពិសេសសម្រាប់តំហែទាំនិងជួសជុលម៉ាស៊ីនត្រជាក់របស់រថយន្តលោកអ្នកអោយត្រជាក់ជានិច្ចមិនថាស្ថិតនៅក្នុងរដូវក្ដៅក៏ដោយ។ កញ្ចប់ថែទាំម៉ាស៊ីនត្រជាក់រួមមាន៖
- ការបញ្ចុះតំលៃ 30% លើគ្រឿងបន្លាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់
- ការត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
- ការបញ្ជូល Gas ម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
- ការផ្លាស់ប្ដូរតម្រងម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
- ការលាងសំអាតរថយន្ត នឹងសំលាប់មេរោគដោយឥតគិតថ្លៃ
រាល់ជំហាននីមួយៗនៃការត្រួតពិនិត្យ ថែទាំ និងជួសជុលលើទៅលើកញ្ចប់ថែទាំម៉ាស៊ីនត្រជាក់ខាងលើនឹងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់និងផ្ចិតផ្ចង់បំផុតពីអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ ទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវពីភ្នាក់ងារ Jaguar Land Rover ផ្ទាល់។


សម្រាប់លោកអ្នកដែលពុំពេលវេលាគ្រប់គ្រាន់ក្នុងការយករថយន្តមកទទួលសេវាកម្មនេះដោយផ្ទាល់នៅយានដ្ឋានរបស់យើងខ្ញុំ សូមលោកអ្នកកុំព្រួយបារម្ភ យើងខ្ញុំក៏មានភ្នាក់ងារជំនាញក្នុងការទៅទទួលរថយន្តរបស់លោកអ្នកក្នុងរយៈចំងាយ 30គីឡូម៉ែត្រដោយមិនគិតថ្លៃផងដែរ។
គ្រប់អតិថិជនទាំងអស់ដែលមានរថយន្តទាំងពីរម៉ាក មិនថាលោកអ្នកទិញនៅទីណាឡើយ អាចប្រើប្រាស់សេវាថែទាំយើងខ្ញុំបានដូចគ្នា។
រង់ចាំអីទៀតទំនាក់ទំនងមកយើងខ្ញុំថ្ងៃនេះតាមរយៈលេខទូរស័ព្ទ៖ 070 999 222 ឬទំព័រហ្វេសប៊ុកផ្លូវការ ៖ Jaguar (KH), Land Rover Cambodia។
លោក លោកស្រីអាចអញ្ជើញមកកាន់ទីតាំងយានដ្ឋានថែទាំនិងជួសជុលរថយន្ត Jaguar Land Rover Cambodia ដោយផ្ទាល់ដែលមានទីតាំងនៅអគារលេខ 264A មហាវិថីសហព័ន្ធរុស្សី។

