26 C
Phnom Penh
Tuesday, February 7, 2023

អ.ស.ប.៖ មនុស្សម្នាក់ក្នុងចំណោម ២៣ នាក់ នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំ ២០២៣

អ.ស.ប៖ អង្គការសហប្រជាជាតិ បានព្រមានថា ចំនួនប្រជាជនដែលនឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំ ២០២៣ បានកើនឡើងជិត ១/៤ ពីឆ្នាំ ២០២២ ដោយសារតែវិបត្តិអាកាសធាតុសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិ ស្បៀងអាហារពិភពលោក ។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths បាន លើកឡើងនៅពេលធ្វើបទបង្ហាញពីរបាយការណ៍ស្ដីពី ទិដ្ឋភាពទូទៅនៃមនុស្សធម៌សកល(GHO) ថា មនុស្សចំនួន ៣៣៩ លាន នាក់ ក្នុងឆ្នាំ ២០២៣ នឹងរងនូវផលប៉ះពាល់ដោយសារតែព្រឹត្តិការណ៍របស់ ពិភពលោកធំៗក្នុងឆ្នាំ ២០២២ ហើយពួកគេនឹងត្រូវការជំនួយជាបន្ទាន់។ នេះបើតាមការចុះផ្សាយរបស់ កាសែត ឌឹ ហ្កាដឌៀន កាលពីថ្ងៃទី ១ ខែ ធ្នូ ដែលគូសបញ្ជាក់សម្ដីរបស់ លោក Griffiths ថាចំនួន មនុស្ស ត្រូវការជំនួយនេះ មានការកើនឡើង ៦៥ លាន នាក់ពីតួលេខ ឆ្នាំ ២០២២។

ការព្រមាននេះធ្វើឡើង ខណៈដែលអង្គការសហប្រជាជាតិ និងទីភ្នាក់ងារដៃគូ កំពុងស្នើសុំម្ចាស់ជំនួយ ចំនួន ៥១,៥ ប៊ីលានដុល្លារ ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។

សំណើទឹកប្រាក់ដ៏ធំនេះ គឺជាកំណត់ត្រាថ្មី និងបង្ហាញពីការកើនឡើង២៥ ភាគរយ បើធៀបកាលពីដើម ឆ្នាំ ២០២២។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានអ៊ុយក្រែន ពីសំណាក់ រុស្ស៊ី បានបង្ខំឱ្យមនុស្សរាប់លាននាក់ធ្វើការ ភៀស ខ្លួននិងបំផ្លាញកន្លែងផ្ដល់សេវាផ្នែកសុខាភិបាលជាមូលដ្ឋាននោះបានធ្វើឱ្យវិបត្តិស្បៀងអាហារកាន់តែធ្ងន់ ធ្ងរទៅៗសម្រាប់ប្រទេសជាច្រើន ដូចជា សូម៉ាលី អាហ្វហ្គានីស្ថាន និង យេម៉ែន ដែល រងផលប៉ះពាល់ ដោយសារតែជម្លោះផ្ទៃក្នុងនិង ការឡើងកម្ដៅនៃពិភព លោករួចស្រាប់ហើយ ។ បន្ថែមពីនោះការប្រែប្រួល អាកាសធាតុ ដែលបង្កឱ្យគ្រោះរាំងស្ងួត និងទឹកជំនន់កាន់តែធ្ងន់ធ្ងរជាងមុនក៏បង្កឱ្យមានផលប៉ះពាល់ ដល់ប្រទេសផ្សេងៗទៀតនៅទូទាំងពិភពលោកផងដែរ ខណៈគ្រោះទឹកជំនន់នៅ ប៉ាគីស្ថាន អាចលើកជា ឧទាហរណ៍ជាក់ស្ដែងមួយ ។

លោក Griffiths បាននិយាយថា គ្មានអ្វីគួរឱ្យសង្ស័យទេថាវិបត្តិទាំងអស់នេនឹងបន្តក្នុងឆ្នាំ ២០២៣ ។ លោកបន្ថែមថា តួរលេខនៃចំនួន ៣៣៩ លាន នាក់ ឬ ១ ក្នុងចំនោមមនុស្ស ២៣ នាក់ គឺស្មើ នឹង ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ ទី ៣ លើពិភព លោកបន្ទាប់ពី ចិន និង ឥណ្ឌា ហើយ វា ជាចំនួនដ៏សោកសៅបំផុត ។

ចំនួនប្រទេសដែលព្យាករថា នឹងត្រូវការជំនួយមានរហូតដល់ ៦៨ ប្រទេស ប៉ុន្តែមាន ប្រទេសចំនួន ១០ មានតម្រូវការខ្ពស់ជាខ្លាំងដែលរួមមាន អាហ្វហ្គានីស្ថាន ស៊ីរី យេម៉ែន អ៊ុយក្រែន អេត្យូពី សាធារណ រដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ និង សូម៉ាលី។

អ.ស.ប. និង ដៃគូចង់ឱ្យជំនួយឈានទៅដល់ដៃអ្នកដែលត្រូវការ ២៣០ លាន នាក់ដោយសង្ឃឹមថាអង្គការផ្សេងទៀត និងម្ចាស់ជំនួយ ទ្វេភាគី នឹងជួយទៅលើមនុស្ស ១០៩ នាក់ ផ្សេងទៀត ដែលខ្លួនខ្វះ លទ្ធភាពជួយ ។ ប៉ុន្តែការផ្តល់ មូលនិធិ គឺជាកង្វល់ចម្បងមួយ ដោយកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្ស ធម៌នៅឆ្នាំនេះទទួលបានតែ ៤៤ ភាគរយ នៃធនធានដែលត្រូវការប៉ុណ្ណោះ ។ លោក Griffiths បានគូស បញ្ជាក់ថាបញ្ហានេះមិនមែនជាកំហុសរបស់ម្ចាស់ជំនួយដែលកម្រិតការចំណាយរបស់ខ្លួននោះទេវាជាលទ្ធផលដ៏ធំនៃវិបត្តិចម្រុះ ។

គួរគូសបញ្ជាក់ផងដែរ ថាក្នុងរបាយការណ៍ GHO អង្គការសហប្រជាជាតិ ព្រមានថាមនុស្សយ៉ាងហោច ណាស់ ២២២ លាន នាក់ នៅក្នុងប្រទេស ចំនួន ៥៣ នឹងប្រឈមមុខនឹងអសន្តិសុខស្បៀង យ៉ាងធ្ងន់ ធ្ងរ នៅចុងឆ្នាំ នេះហើយប្រជាជន ៤៥ លាន នាក់ ក្នុង ៣៧ប្រទេសប្រឈមនឹងការអត់ឃ្លាន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img