26 C
Phnom Penh
Wednesday, June 22, 2022

អ្នកចាត់ការភ្នំពេញហ្គាឡាក់ស៊ីពេញចិត្តការលេងរបស់កូនក្រុម តែថា នឹងប្រឹងថែមទៀតត្រៀមវគ្គបន្ត

លោក ប៉ូ គីណាក់ អ្នកចាត់ការក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី បានបង្ហាញការពេញចិត្តចំពោះការលេងរបស់កូនក្រុមក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ដែលពួកគេដណ្ដើមបានតំណែងជើងឯកកាលពីសប្ដាហ៍មុន។ យ៉ាងណា លោកក៏ទទួលស្គាល់នៅមានចំណុចខ្វះខាតមួយចំនួនទៀតដែលត្រូវបំពេញបន្ថែមមុនការប្រកួតជម្រុះថ្នាក់ជាតិចូលមកដល់។

អ្នកចាត់ការដដែលបង្ហើបថា ខ្សែការពារមួយចំនួនមានបញ្ហារបួស និងមានអ្នកជាប់ពិន័យថែមទៀត ធ្វើឲ្យការលេងមានភាពប្រែប្រួល និងថមថយខ្លះៗ។ ប៉ុន្តែលោកនៅតែសប្បាយចិត្តដែលកូនក្រុមបន្តការខិតខំប្រឹងប្រែងរហូតទទួលបានជ័យជម្នះក្នុងដំណាក់កាលជម្រុះថ្នាក់ខេត្ត។ លោករំពឹងថា កីឡាករទាំងអស់អាចត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតជម្រុះថ្នាក់ជាតិ។

គួរដឹងដែរថា ក្នុងដំណាក់កាលជម្រុះថ្នាក់ជាតិ ភ្នំពេញហ្គាឡាក់ស៊ីត្រូវប៉ះក្រុមអាស៊ីអឺរ៉ុបយូណាយធីត ដែលមកពីលីគទី២ នៅថ្ងៃទី២២ ខែមិថុនា ជើងទី១ និងថ្ងៃទី០៧ ខែកក្កដា សម្រាប់ជើងទី២៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត