25 C
Phnom Penh
Tuesday, February 7, 2023

អ៊ុយ​ក្រែ​ន បង្ហើប​គម្រោង​ប្រើ​អាវុធ​របស់លោក​ខាងលិច ដើម្បី​ដណ្តើមយក​ទឹកដី​ភាគខាងត្បូង​មកវិញ​

គៀវ​៖ រដ្ឋមន្ត្រី​ការពារជាតិ​របស់​អ៊ុយ​ក្រែ​ន បាន​ប្រាប់​កាសែត The Times ថា ប្រទេស​អ៊ុយ​ក្រែ​ន កំពុង​ប្រមូលផ្តុំ​កម្លាំង​ប្រយុទ្ធ​ដ៏​ច្រើន ដោយ​ត្រៀម​នឹង​ប្រើប្រាស់​សព្វាវុធ​របស់លោក​ខាងលិច ដែល​ផ្ដល់​ឲ្យ ដើម្បី​វាយ​ដណ្ដើមយក​មកវិញ​នូវ​ទឹកដី​ភាគខាងត្បូង​របស់ខ្លួន​ពី​ប្រទេស​រុស្ស៊ី​។​

នៅក្នុង​បទសម្ភាសន៍​លើកដំបូង​ជាមួយ​កាសែត​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ ចាប់តាំងពី​ការឈ្លានពាន​ចាប់ផ្តើម​មក លោក Oleksii Reznikov បាន​និយាយថា ប្រធានាធិបតី​លោក Zelenskyy បាន​បញ្ជា​ឱ្យ​យោធា​អ៊ុយ​ក្រែ​ន ដណ្តើមយក​មកវិញ​នូវ​តំបន់ឆ្នេរ​សមុទ្រ ដែលមាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​។​

លោក Reznikov បាន​ប្រាប់​កាសែត The Times ថា ភាពខ្លាំង​នៃ​សង្គ្រាម​នេះ គឺ​វា​កំពុង​បំផ្លាញ​ឃ្លាំង​ស្តុក​សម័យ​សូ​វៀត​យ៉ាង​ឆាប់រហ័ស​។ លោក បន្តថា អ៊ុយ​ក្រែ​ន មាន​កងកម្លាំងប្រដាប់អាវុធ​សម័យ​សូ​វៀត​ដែលមាន​សព្វាវុធ អាយុ​សាមសិប​ឆ្នាំ​មកហើយ ។​

គួរ​បញ្ជាក់ថា សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន បានអូសបន្លាយ​អស់​រយៈពេល ៥ខែ មកហើយ ដោយ​គិត​ចាប់ពី​ចុងខែ កុម្ភៈ មក​៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img