27 C
Phnom Penh
Wednesday, August 10, 2022

អ៊ុយក្រែន ចង់ខ្ចីលុយធនាគារ ១៥ ទៅ ២០ ពាន់លានដុល្លារបន្ថែមទៀត

លោក Kyrylo Shevchenko ទេសាភិបាលធនាគារកណ្តាលរបស់អ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសអ៊ុយក្រែនមានបំណងធ្វើកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ខ្ចីលុយចំនួន ១៥ ទៅ ២០ ពាន់លានដុល្លារនៅមុនដំណាច់ឆ្នាំនេះដើម្បីជួយពង្រឹងសេដ្ឋកិច្ចដែលកំពុងហែកហួរដោយសង្រ្គាម ។

អ៊ុយក្រែនប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចពី ៣៥ ទៅ ៤៥ ភាគរយនៅឆ្នាំ ២០២២ នេះ ក៏ដូចជាកង្វះសារពើពន្ធប្រចាំខែចំនួន ៥ ពាន់លានដុល្លារ ហើយពឹងផ្អែកយ៉ាងខ្លាំងលើហិរញ្ញប្បទានបរទេសពីដៃគូលោកខាងលិចរបស់ខ្លួន ខណៈកម្មវិធីកម្ចីចំនួន ២០ ដុល្លារនឹងក្លាយជាប្រាក់កម្ចីសកម្មបំផុតទី ២ ពី IMF បន្ទាប់ពីប្រទេសអាហ្សង់ទីន ។

លោក Shevchenko បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងឡុងដ៍ថា លោកសង្ឃឹមលើធនាគារអង់គ្លេសនឹងយល់ព្រមលើគម្រោងមួយនេះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ទោះបីជាគាត់មិនបានបញ្ជាក់ចំនួនទឹកប្រាក់ជាក់លាក់ក៏ដោយ ។

ទីក្រុងកៀវបានដាក់សំណើរបស់ខ្លួនទៅកាន់ IMF រួចហើយ ហើយឥឡូវនេះកំពុងពិភាក្សាជាមួយមូលនិធិនេះលើការផ្តល់ហិរញ្ញប្បទានថ្មី ដែលលោក Shevchenko សង្ឃឹមថា នឹងផ្តល់ប្រាក់ចំនួន ២០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ។

ទន្ទឹមនោះវាកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនមានបំណងសុំពន្យារពេលការសងបំណុលបរទេស ហើយនឹងទូទាត់ការប្រាក់បន្ថែមឲ្យម្ចាស់បំណុលរយៈពេល ២៤ ខែ ចាប់ពីថ្ងៃទី០១ ខែសីហា ខណៈកន្លងមកអ៊ុយក្រែនបានទទួលប្រាក់កម្ចីពីបរទេសដែលមានតម្លៃប្រហែល ១៩.៥ ពាន់លានដុល្លារពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០៣៣ ហើយបានកំណត់លក្ខខណ្ឌពន្យារពេលរហូតដល់ឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ ។

ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងកៀវក៏ប្រឈមមុខនឹងការសងបំណុលបរទេសជាកំណត់ត្រាក្នុងខែកញ្ញា ពោលចំនួន ១.៩៣ ពាន់លានដុល្លារ ខណៈចំណូលថវិការដ្ឋអាចគ្រប់គ្រងត្រឹមតែមួយភាគបីប៉ុណ្ណោះនៃតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img
spot_imgspot_img