28 C
Phnom Penh
Thursday, December 8, 2022

អ៊ុយក្រែននឹងទទួលបានថវិកា ១.៦ពាន់លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុប

កៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស ស្ម៊ីហាល់ បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងទទួលបានថវិកាចំនួន ១.៦ពាន់លានអឺរ៉ូ ឬប្រហែល ១.៦២ពាន់លានដុល្លារពីធនាគារវិនិយោគអឺរ៉ុប (EIB)។

លោក ស្ម៊ីហាល់ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កាលពីម្សិលមិញ ធនាគារវិនិយោគអឺរ៉ុបបានយល់ព្រមផ្តល់ប្រាក់ចំនួន ១.៦ពាន់លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន ដោយក្នុងនោះថវិកា១ពាន់លានអឺរ៉ូនៃចំនួនសរុបនេះ នឹងត្រូវបែងចែកភ្លាមៗ។
នេះបើតាមសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែន។

លោក ស្ម៊ីហាល់ បន្តថា មូលនិធិខាងលើនេះនឹងត្រូវបានបែងចែកសម្រាប់សកម្មភាពរៀបចំនៅក្នុងប្រទេសអ៊ុយក្រែននារដូវកាលក្តៅ ក្នុងនោះមានដូចជាការស្ដារឡើងវិញនូវគ្រឿងបរិក្ខារផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត និងគ្រឿងបរិក្ខារផ្គត់ផ្គង់កំដៅ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក សឺហ៊ី ម៉ាចឈិនកូ បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយកាលពីខែមុនថា ទីក្រុងកៀវគ្រោងនឹងរៃអង្គាសប្រាក់ចំនួន២០ពាន់លានដុល្លារជាជំនួយអន្តរជាតិ ពីដៃគូលោកខាងលិចរបស់ខ្លួននៅចុងឆ្នាំ២០២២នេះ។

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានឱ្យដឹងទៀតថា អ៊ុយក្រែនក៏នឹងប្រើប្រាស់ផ្នែកមួយនៃមូលនិធិពីធនាគារវិនិយោគអឺរ៉ុប (EIB) ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពល ផ្លូវថ្នល់ ការដឹកជញ្ជូន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀតផងដែរ ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img