អ៊ីស្រាអែលបានបន្តការវាយប្រហារនៅទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ទោះបីជាមានការជំរុញអន្តរជាតិ ឱ្យបញ្ឈប់អំពើហឹង្សាក៏ដោយ។ នៅពេលដែលការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់មួយចំនួន នៃតំបន់ហ្គាហ្សាស្គ្រីប ក្រុមហាម៉ាស់បានបញ្ចេញប្រតិកម្មចំពោះកិច្ចចរចាចុងក្រោយបង្អស់ដែលត្រូវបានសម្របសម្រួលដោយអេហ្ស៊ីប និងកាតាកាលពីថ្ងៃព្រហស្បតិ៍ ថា ខ្លួនមិនបានឃើញសញ្ញាវិជ្ជមានណាមួយពីភាគីអ៊ីស្រាអែលឡើយ។ ទន្ទឹមគ្នានេះក្រុមនេះជឿជាក់ថា ការអំពាវនាវឱ្យមានកិច្ចចរចា គឺជាយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលដើម្បីរារាំងការឆ្លើយតបពីអ៊ីរ៉ង់និងហេសបូឡាតែប៉ុណ្ណោះ។ កាលពីថ្ងៃ កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់បានជំរុញឱ្យក្រុមអ្នកសម្របសម្រួលកិច្ចចរចា រ តាមផែអនុវត្តចូ បៃដិន ប្រធានាធិបតីអាមេរិក ជំនួសឱ្យការបន្តកិច្ចរចាបន្ថែមទៀតខណៈប្រជាជនប៉ាឡេស្ទីនកំពុងភៀសខ្លួនគេចចេញពីប្រតិបត្តិការយោធាថ្មីមួយរបស់អ៊ីស្រាអែល។ទន្ទឹមនឹងនេះការភ័យខ្លាចនៃសង្គ្រាមកាន់តែទូលំទូលាយកំពុងកើនឡើង ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជូនកងកម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ។អ៊ីស្រាអែលក៏បានព្រមានអំពីការគំរាមកំហែងដែលអាចកើតមានពីអ៊ីរ៉ង់ក្រុមហេសបូឡា បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់នៅទីក្រុងតេអេរ៉ង់។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New