27 C
Phnom Penh
Friday, September 13, 2024

អំពើហិង្សាផ្ទុះនៅបង់ក្លាដែស ប្រឆាំងសហគមន៍អ្នកកាន់សាសនាហិណ្ឌូ

ចាប់តាំងតែពីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រីSheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង និង រត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដោយសារតែការផ្ទះបាតុកម្ម យ៉ាងកក្រើកមក ក្រុមអ្នកគាំទ្រនិងអ្នកធ្លាប់បម្រើការឱ្យរដ្ឋាភិបាល របស់លោកស្រី ជាពិសេសសហគមន៍អ្នកកាន់សាសនាហិណ្ឌូ បានប្រឈមការវាយប្រហារ និងអំពើហិង្សាសងសឹក ដែលហាក់គ្មានការអើពើទប់ស្កាត់ពីអាជ្ញាធរឡើយ។សមាជិកនៃសហគមន៍ហិណ្ឌូដែលជាជនជាតិភាគតិចនៅបង់ក្លាដែស បាននិងកំពុងប្រឈមហានិភ័យខ្លាំងដោយសារតែតាំងពីដើមមក៏ ពួកគេបានគាំទ្រគណបក្ស Awami League របស់លោកស្រី Hasina ខណៈ ប្រទេសអាស៊ីខាងត្បូងមួយនេះ មានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម។ គិតតាំងពីលោកស្រី Hasina ត្រូវ បានទម្លាក់ពីអំណាចកាលពីថ្ងៃទី៥ ខែសីហា មានការវ៉ាយប្រហារយ៉ាងហោចណាស់២០០ករណី នៅតាមស្រុកចំនួន៥៥ ប្រឆាំងនឹងអ្នកកាន់សាសនាហិណ្ឌូ ក៏ដូចជាអ្នកកាន់សាសនាភាគតិច ដទៃទៀត។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img