27 C
Phnom Penh
Thursday, December 8, 2022

អេសអាយអាយដង្កោសែនជ័យនឹងប្រកួតលើដីខ្លួនឯងសាជាថ្មីចុងសប្ដាហ៍នេះ

កីឡដ្ឋាន KMH Park របស់ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ នឹងចាប់ផ្ដើមទទួលការប្រកួតជាផ្លូវការនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃនៃការប្រកួត Cambodian League 2 ជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២។

នេះជាការដាក់ឲ្យដំណើរការឡើងវិញនូវកីឡដ្ឋានផ្ទាល់ខ្លួន ក្រោយស្ថិតក្រោមការស្ថាបនាកែលម្អ បង្កើនស្តង់ដារតាំងពីដើមឆ្នាំ២០២២មក។
លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យធ្លាប់ប្រាប់ AMS Sports ថា នេះជាការស្ថាបនាជំហានដំបូង ដោយមានការកែប្រែស្មៅ និងបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេង បូករួមទាំងលទ្ធភាពផ្ទុកអ្នកទស្សនា៣០០០នាក់។

លោក សៀក សុវណ្ណ បញ្ជាក់ថា ជំហានដំបូងនេះ (First Step) មិនទាន់អាចប្រកួតនៅពេលយប់បាននៅឡើយទេ។ តែយ៉ាងណា ក្លិបរបស់លោកនៅតែបន្តការអភិវឌ្ឍទៅមុខជានិច្ច ពោលការបន្ថែមភ្លើងស្ថិតក្នុងជំហាន បន្ទាប់ទៀត។

គួររដឹងដែរថា ទីលាន KMH Park របស់ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោជ័យបានចាប់ផ្ដើមដំណើរ ការជួសជុលកែលម្អ ឡើងវិញនៅដើមឆ្នាំ២០២២នេះ ដើម្បីឱ្យស្របទៅនឹង លក្ខន្តិកៈរបស់ក្រុមហ៊ុន Cambodian Premier League។

ក្រុមមានមូលដ្ឋាននៅសង្កាត់ចោមចៅមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងបានចូលរួមការប្រកួត ក្របខណ្ឌ Cambodian League 2 ដំបូងក្នុងរដូវកាល២០២០៕

ដោយ៖ ពុទ្ធិញូវ

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img