33 C
Phnom Penh
Sunday, December 3, 2023

អាវុធហត្ថស្រុកសំឡូតចាប់ខ្លួនឃាតកម្នាក់ បន្ទាប់ពីគេចខ្លួនជិតមួយឆ្នាំ

ជនសង្ស័យម្នាក់ដែលជាឃាតករសម្លាប់មនុស្ស ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតធ្វើការឃាត់ខ្លួនដើម្បីបញ្ជូនទៅសាលាដំបូង បន្ទាប់ពីជនសង្ស័យរូបនេះបានរត់គេចខ្លួនអស់រយ:ពេលជិត១ឆ្នាំរួចមក។
សន្តិសុខសង្គមអាវុធហត្ថស្រុកសំឡូតចាប់ខ្លួនឃាតកម្នាក់ បន្ទាប់ពីគេចខ្លួនជិតមួយឆ្នាំ

ការឃាត់ខ្លួននេះ គឺបានធ្វើឡើងបន្ទាប់ពីមុខសញ្ញាបានបង្ហាញខ្លួនកាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោង១២ ថ្ងៃត្រង់ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដផងដែរ។

នៅពេលនោះដែរកម្លាំងអាវុធហត្ថស្រុកសំឡូត បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ២៧ ដ.ប.ខ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ របស់លោកស្រី នេត សុផារិន ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបានបញ្ជា ឱ្យ ចូលខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អុិត ធី ហៅអឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

នៅក្នុងដីកា គឺបានចោទប្រកាន់ពីបទ (ឃាតកម្ម) ប្រព្រឹត្តនៅចំណុចទាក់ព្រ័ត្រ ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បទល្មើសនេះគឺមានចែងក្នុងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដោយបច្ចុប្បន្នជនសង្ស័យកំពុងអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img