27 C
Phnom Penh
Wednesday, August 10, 2022

អាមេរិក កំពុងទិញប្រព័ន្ធការពារមីស៊ីលមួយប្រភេទទៀតឲ្យ អ៊ុយក្រែន

មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការទិញប្រព័ន្ធការពារកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យមកម្រិតខ្ពស់ឈ្មោះ NASAMS រួចហើយសម្រាប់ប្រទេសអ៊ុយក្រែន ។

​មន្ត្រី​រូប​នេះបាននិយាយនៅ​ក្នុង​អំឡុង​​កិច្ច​ប្រជុំមួយថា “ខ្ញុំមិនមានព័ត៌មានស៊ីជម្រៅអំពីភាពជាក់លាក់នៃដំណើរការចុះកិច្ចសន្យានេះនោះទេ ប៉ុន្តែយើងកំពុងស្ថិតនៅក្នុងដំណើរការទិញប្រព័ន្ធនេះរួចហើយ ពីព្រោះនៅពេលដែលយើងបានប្រកាសពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខដល់អ៊ុយក្រែន គឺយើងបានធ្វើវាបណ្ដើរៗហើយ” ។

មន្ត្រីរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកនៅតែអាចបន្តបញ្ជូនជំនួយយោធាដល់អ៊ុយក្រែន ស្របតាមតម្រូវការរបស់យោធាទីក្រុងកៀវ រួមទាំងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ HIMARS ផងដែរ ។

មន្ត្រីការពារជាតិបាននិយាយទៀតថា “យើងកំពុងត្រួតពិនិត្យជានិច្ចជាមួយអ៊ុយក្រែនអំពីទីតាំងដែលយោធាមានអត្រាប្រើប្រាស់អាវុធត្រឹមត្រូវ ពីព្រោះយើងចង់ធ្វើឲ្យប្រាកដថា ពួកគេពិតជាមានអ្វីដែលពួកគេត្រូវការនៅលើសមរភូមិប្រយុទ្ធ” ។

ជាចុងក្រោយមន្ត្រីរូបនេះបញ្ជាក់ថា “ដូច្នេះហើយ យើងពិតជាមានទំនុកចិត្តលើដំណើរការជំនួយផ្នែកសន្តិសុខរបស់យើង ដើម្បីអាចបន្ត ក៏ដូចជាគាំទ្រអ៊ុយក្រែនជាមួយនឹងតម្រូវការអាវុធទំនើបៗដល់ពួកគេ” ៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img
spot_imgspot_img