25 C
Phnom Penh
Tuesday, February 7, 2023

អាមេរិកអាចនឹងផ្តល់ការបណ្តុះបណ្តាល ដល់ក្រុមពីឡុតអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង

(កៀវ)៖ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អាន់ដ្រេ យើម៉ាក់ (Andriy Yermak) កាលពីថ្ងៃសុក្រនេះ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ការបណ្តុះបណ្តាល ដល់ក្រុមអាកាសយានិកអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង F-15 និង F-16។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។

លោក Yermak បានបង្ហោះសារលើប្រព័ន្ធតេលេក្រាម (Telegram) ថា សភាតំណាងរាស្រ្តអាមេរិក ទើបតែបានអនុម័តលើការកែសម្រួលមួយ នៅក្នុងកញ្ចប់ថវិកាការពារជាតិអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ដែលនឹងអនុញ្ញាតឱ្យមានការចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាល ដល់ក្រុមពីឡុតអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង F-15 និង F-16។ បើតាមលោក Yermak អាមេរិកបានបែងចែកថវិកា ១០០លានដុល្លារ សម្រាប់កម្មវិធីបង្ហាត់បង្រៀននេះ។

គួរបញ្ជាក់ថា បើតាមឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិកវិញ គឺនៅក្នុងកញ្ចប់ថវិកាការពារជាតិអាមេរិក សម្រាប់ឆ្នាំ២០២៣ រួមមានទាំង ការបែងចែកថវិកាសរុប ១ពាន់លានដុល្លារ សម្រាប់ជាជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ដែលរាប់ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ក្រោយឆ្លងផុតរដ្ឋសភា សេចក្តីព្រាងកញ្ចប់ថវិកាខាងលើ ដែលមានទំហសរុបជិត ៨៤០ពាន់លានដុល្លារ ជាចំនួនច្រើនបំផុតមិនធ្លាប់មាន សម្រាប់សហរដ្ឋអាមេរិកនោះ នឹងត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា និងការចុះហត្ថលេខារបស់ប្រធានាធិបតី លោក ចូ បៃដិន មុនពេលអាចចូលជាធរមានបាន៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img