27 C
Phnom Penh
Wednesday, August 10, 2022

អាមេរិកទើបជា”សត្រូវដ៏ធំបំផុតរបស់ប្រជាធិបតេយ្យ”

នាពេលថ្មីៗកន្លងទៅនេះ លោក John Robert Bolton ដែលធ្លាប់កាន់មុខតំណែងជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់រដ្ឋាភិបាលលោកត្រាំបានទទួលស្គាល់ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិកថា “លោកធ្លាប់ជួយគ្រោងផែនការដើម្បីបំផុសចលនារដ្ឋប្រហារចំពោះប្រទេសដទៃ” ។

ពិតមែនតែលោក John Robert Bolton មិនបានបញ្ជាក់ពី”ចលនារដ្ឋប្រហារ”ណាខ្លះដែលលោកបានធ្វើក៏ដោយ ក៏ប៉ុន្តែលោកបានលើកឡើងពីការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅប្រទេសវ៉េណេស៊ុយអេឡាកាលពីឆ្នាំ ២០១៩ ។

ការទទួលស្គាល់ការពិតរបស់លោក John Robert Bolton បានរងការរិគន់ពីមតិអន្តរជាតិ ជាពិសេសគឺប្រទេស និងតំបន់ដែលត្រូវបំផ្លិចបំផ្លាញដោយបាតដៃខ្មៅនយោបាយរបស់អាមេរិកមានភាពឈឺចាប់ក្នុងដួងចិត្ត ។ លោក Evo Morales អតីតប្រធានាធិបតីបូលីវីបានថ្កោលទោសតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៣ ខែកក្កដាថា ពាក្យសម្តីរបស់លោក John Robert Bolton ទាំងនេះបានបង្ហាញឱ្យឃើញថា អាមេរិកទើបជា”សត្រូវដ៏ធំបំផុតរបស់ប្រជាធិបតេយ្យ”។

និយាយជារួម ការដែលអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតមាន ប្រវតិ្តសាស្រ្តខ្មៅងងឹតជាយូរលង់ណាស់មកហើយ ។ កាលពីខែមិថុនា ឆ្នាំនេះ ប៉ុស្តិ៍ប្រវត្តិសាស្ត្ររបស់ប្រព័ន្ធសារព័ត៌មាន A&E អាមេរិកបានរៀបរាប់ពីប្រតិបត្តិការជាច្រើនលើករបស់អាមេរិកដែលចូលរួមចលនារដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលបរទេសក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក ។ ឧទាហរណ៍ដូចជា កាលពីខែមករា ឆ្នាំ ១៨៩៣ មកម្ល៉េះ អាមេរិកបានញុះញង់ឱ្យជនជាតិអាមេរិកនៅព្រះរាជាណាចក្រហាវ៉ៃធ្វើរដ្ឋប្រហារ ហើយក៏បានចាត់បញ្ជូនកងទ័ពសម្រាប់ផ្តល់ការគាំទ្រដើម្បីផ្ដួលរំលំរដ្ឋអំណាចរបស់ព្រះមហាក្សត្រីយានី Liliuokalani ដែរ ។


សូមបញ្ជាក់ថា ទន្ទឹមនឹងបានលេបយកទឹកដីនៅបរទេសកាន់តែច្រើន សហរដ្ឋអាមេរិកបានចាប់ផ្តើមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃយ៉ាងមមាញឹក ។ តាមស្ថិតិមិនគ្រប់គ្រាន់របស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ចាប់តាំងពីសតវត្សរ៍ទី ២០ មក អាមេរិកបានគ្រោងផែនការធ្វើចលនារដ្ឋប្រហារដោយជោគជ័យឬមិនជោគជ័យរាប់សិបលើកនៅអាមេរិកឡាទីន ។

ក្រៅពីមធ្យោបាយយោធា រដ្ឋាភិបាលអាមេរិកក៏ប៉ិនប្រសប់លេងសន្លឹកបៀ”បដិវត្តន៍ពណ៌”ផងដែរ ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)និងស្ថាប័នផ្សេងទៀតមួយចំនួនបាននិងកំពុងបញ្ជូនទស្សនៈតម្លៃរបស់អាមេរិកទៅកាន់ប្រទេសនិងតំបន់ដែលជាគោលដៅកំណត់ជាមុនតាមគ្រប់ទម្រង់ ដូចជាការផ្តល់ប្រាក់ទុនជាដើមដើម្បីអនុវត្តសកម្មភាពបំផ្លិចបំផ្លាញ ញុះញង់ឱ្យកើតមានអ្វីដែលហៅថា”ចលនាប្រជាធិបតេយ្យ” ។
គួររំឭកដែរថា ពីការគ្រោងផែនការផ្តួលរំលំរដ្ឋអំណាចរបស់លោក Mohammad Mosaddegh មេដឹកនាំជាប់ឆ្នោតរបស់អ៊ីរ៉ង់កាលពីឆ្នាំ១៩៥៣ រហូតដល់ការគ្រោងផែនការហេតុការណ៍”BayofPigs”កាលពីឆ្នាំ ១៩៦១ ដើម្បីផ្តួលរំលំរដ្ឋាភិបាលគុយបាដែលដឹកនាំដោយលោក Fidel Castro នៅពីក្រោយរាល់ភាពចលាចលដែលកើតឡើងនៅលើពិភពលោកសុទ្ធតែមានស្រមោលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA) ។ ចំណែកឯមូលនិធិប្រជាធិបតេយ្យជាតិអាមេរិកដែលត្រូវគេប្រៀបដូចជា”ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទីពីរ” គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយហេតុការណ៍មួយចំនួនដូចជា “បដិវត្តន៍ផ្កាកុលាប”នៅហ្សកហ្ស៊ី “បដិវត្តន៍ពណ៌ក្រូច”នៅអ៊ុយក្រែនព្រមនិងសកម្មភាព”និទាឃរដូវអារ៉ាប់”ជាដើម អាមេរិកគឺជា”អ្នកទោស”ដែលតែងតែបង្កភាពចលាចលនៅប្រទេសដទៃទៀត ។
ប្រសិនបើនិយាយថា សហរដ្ឋអាមេរិកជាប្រភពនៃការបង្កភាពចលាចលនៅលើពិភពលោក នោះ អ្នកនយោបាយអាមេរិក ដូចជា លោក John Robert Bolton ជាដើមក៏ជា”អ្នកបញ្ជាផ្ទាល់”ដែលបង្កើតនិងនាំចេញភាពវឹកវរទៅកាន់ពិភពខាងក្រៅ ។ អ្នកនយោបាយអាមេរិកដែលដៃទាំងពីរប្រឡាក់ដោយឈាមស្រស់របស់ប្រជាជនប្រទេសដទៃទាំងនេះចាំបាច់ត្រូវទទួលការស៊ើបអង្កេតនិងជំនុំជម្រះពីសំណាក់សហគមន៍អន្តរជាតិ ហើយត្រូវផ្តន្ទាទោសតាមនីតិវិធីច្បាប់ ! អ្វីដែលពួកគេតែងតែអួតអាងខ្លួនថា “បទពិសោធ”គឺជាភស្តុតាងពិតជាក់ស្តែងដែលមិនអាចប្រកែកបាន !

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត