27 C
Phnom Penh
Thursday, December 8, 2022

អាជ្ញាធររាជធានី ដឹកនាំដោយលោក ឃ្លាំង ហួត បានបន្តចុះពិនិត្យទីតាំងឃ្លាំងបញ្ចាំ នៅតំបន់ឃ្លាំងរំសេវ !!!

នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះពិនិត្យទីតាំងហាងបញ្ចាំជាច្រើននៅតំបន់ឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដើម្បីពិនិត្យអោយបានជាក់លាក់ជុំវិញការទទួលផលចោរកម្ម ឬការទទួលបញ្ចាំដោយមិនស្របតាមច្បាប់ជាដើម ក្នុងគោលដៅលុបបំបាត់អំពើលួច ចោរកម្ម និងបទល្មើសផ្សេងៗជាដើម។

គិតត្រឹមម៉ោង១២ ថ្ងៃត្រង់ខែឆ្នាំដដែលនេះ នៅមិនទាន់មានលទ្ធិផល ជុំវិញការពិនិត្យនៅឡើយទេ ខណៈកម្លាំងចម្រុះ កំពុងពិនិត្យតាមជំនាញ តាមទីតាំងឃ្លាំងនីមួយៗ នៅតំបន់នោះ ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img