29.7 C
Phnom Penh
Monday, October 7, 2024

អាជ្ញាធរបញ្ជាក់ថា លោក តាន់ គឹមរិទ្ធិ មិនបានបិទផ្លូវដូចប្រជាពលរដ្ឋចោទប្រកាន់នោះ គ្រាន់តែសុំបិទផ្លូវដែលមានទំហំ៨ម៉ែត្រ និងបើកផ្លូវទំហំ១៥ម៉ែត្រឲ្យប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ

បន្ទាយមានជ័យ៖ អាជ្ញាធរបញ្ជាក់ថា លោក តាន់ គឹមរិទ្ធិ មិនបានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ដូចការចោទប្រកាន់នោះទេ គ្រាន់តែសុំបិទផ្លូវដែលមានទំហំ៨ម៉ែត្រ និងបើកផ្លូវទំហំ១៥ម៉ែត្រឲ្យប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ព្រោះខ្លាចបង្កគ្រោះថ្នាក់ថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ ព្រោះអគារសាងសង់មិនទាន់រួច ត្រូវបានលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីតាំងដីក្នុងភូមិសាមគ្គីមានជ័យ សង្កាត់បអូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋបានបញ្ជាក់ថា  មូលហេតុដែលពួកគាត់ប្រមាណជា៤០គ្រួសារ ធ្វើការតវ៉ាកន្លងទៅព្រោះខ្លាចលោកតាន់ គឹមរិទ្ធិ បិទផ្លូវសាធារណៈ មិនបើកផ្លូវឡើងវិញ ព្រោះផ្លូវដែលលោកបើកឲ្យប្រើប្រាស់បណ្ណោះអាសន្នទំហំ១៥ម៉ែត្រនោះ ជាដីកម្មសិទ្ធិស្របច្បាប់របស់លោក ក្រែងថ្ងៃណាមួយលោកលក់ដូរដីស្របច្បាប់របស់លោកហើយ មិនបើកផ្លូវសាធារណៈវិញ។

លោក តាន់ គឹមរិទ្ធិ លោកបញ្ជក់ថា៖ ផ្លូវដែលលោកបិទបណ្តោះអាសន្នមានទំហំតែ៨ម៉ែត្រប៉ុណ្ណោះ ហើយលោកបានយកដីកម្មសិទ្ធិផ្ទាល់ខ្លួនបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់ទំហំធំជាងជិតទ្វេដងរហូតដល់ទៅ១៥ម៉ែត្រ ងាយស្រួលប្រើប្រាស់ជាងមុន និងជិតជាងមុន ព្រោះលោកគិតគូរពីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ហើយក៏បានសន្យាជាមួយប្រជាពលរដ្ឋ ដែលមានអាជ្ញាធរ ធ្វើសាក្សីផងដែរ នៅពេលដែលអគារសាងសង់រួចថ្ងៃណា លោកនឹងបើកឡើងវិញ។ តែបើបងប្អូនប្រជាពលរដ្ឋមិនសុខចិត្តទេ លោកនឹងបើកជូនវិញនៅថ្ងៃទី០៥ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ទោះអគារធ្វើមិនទាន់រួចក៏ដោយ។ លោក សំណូមពរដល់បងប្អូនអ្នកសារព័ត៌មាន ដែលធ្វើការចុះផ្សាយថាលោកបិទផ្លូវធ្វើសំណង់រឹង បិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរនោះមិនពិតទេ លោកគ្រាន់តែបិទស័ង្កសីបណ្តោះអាសន្នប៉ុណ្ណោះ និងបានបើកផ្លូវធំជាងមុនឲ្យពលរដ្ឋប្រើប្រាស់ធំជាងមុនថែមទៀត។

លោក វ៉ា ជឹមណារ៉េត បញ្ជាក់ថា៖ ការពិតទៅលោក តាន់ គឹមរិទ្ធិ មិនបានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ដូចការចោទប្រកាន់នោះទេ គ្រាន់តែសុំបិទផ្លូវដែលកំពុងសាងសង់សំណង់ ដែលមានទំហំ៨ម៉ែត្រ និងបើកផ្លូវទំហំ១៥ម៉ែត្រឲ្យប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ព្រោះខ្លាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ។ លោកបាននឹងបើកវិញនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img