29 C
Phnom Penh
Thursday, June 23, 2022

អាជ្ញាធរនៅតាមព្រំដែន រកឃើញវត្តមានជំងឺកូវីដ១៩ មួយករណី ជាការនាំចូលពីប្រទេសថៃ

បាត់ដំបង៖ ពលករជាបុរសម្នាក់ ត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីបានធ្វើតេស្ត ដោយឧបករណ៍តេស្តរហ័សរួចមក ។

នេះបើតាមការផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីភាគីនៃប្រទេសថៃបានចាត់បញ្ជូនពលករខ្មែរឱ្យវិលត្រឡប់មកស្រុកវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោកបានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃនេះ មានពលករខ្មែរចំនួន១២១នាក់ ត្រូវបានភាគីថៃបញ្ជូនមកវិញជាបន្តបន្ទាប់គ្នា ហើយបន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចមក ក្រុមគ្រូពេទ្យប្រចាំច្រកទ្វារព្រំដែន បានយកសំណាកធ្វើតេស្តរហ័ស លើពលករទាំអ១២១នាក់ ជាលទ្ធផលគឺមានវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ ភេទប្រុស បានបញ្ជូនទៅមណ្ឌលព្យាបាលនៅតាមព្រំដែន ហើយពលករចំនួន៤៤នាក់ទៀត ដែលមានកាតចាក់វ៉ាក់សាំងហើយតែស្កេនមិនមានទិន្នន័យ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឡែកពលករ ដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញផងដែរ។

តាមរយៈនេះដែរ លោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអំពាវនាវដល់ពលករខ្មែរទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បើមានបំណងវិលមកស្រុកកំណើតវិញ សូមចូលមកតាមច្រកព្រំដែនឱ្យបានត្រឹមត្រូវចៀសវាងមកតាមមេខ្យល់ ដែលនាំឱ្យជួបនូវហានិភ័យចំពោះមុខ ។

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត