32 C
Phnom Penh
Friday, May 20, 2022

អាជ្ញាធរខេត្តប៉ៃលិន រៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំចិន

ស្តាប់អត្ថបទជាសំឡេង

ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន បានចុះពិនិត្យ និងត្រៀមរៀបចំរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីបើកទទួលភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ បន្ទាប់ពី រមណីដ្ឋាននេះបានផ្អាកជាបណ្តោះអាសន្ន ក្នុងការស្ថាបនាផ្លូវឡើងទៅ និងបានធ្វើកែលម្អ បរិស្ថានមួយចំនួនធំ ដើម្បីជាសោភណភាពបន្ថែម ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍ តំបន់រម្មណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកស្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកម្សាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព និងអនាម័យសាធារណៈ៕

អត្ថបទ និងរូបភាព ដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត