29 C
Phnom Penh
Thursday, June 8, 2023

អាជ្ញាធរខេត្តកោះកុង កំពុងចាត់វិធានការទប់ស្កាត់រាល់ការកាប់ទន្ទ្រាន និងបំផុសការដាំដុះដើមកោងកាងបន្ថែម

កោះកុង៖ អាជ្ញាធរខេត្តកោះកុង អះអាងថា ព្រៃកោងកាងដែលធំជាងគេបំផុតក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងខេត្តកោះកុង។ បើទោះបីជាខេត្តមួយនេះសម្បូរដោយព្រៃធម្មជាតិ ដើមកោងកាង ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាយ៉ាងក្តី អាជ្ញាធរខេត្តនៅតែបន្តដាំដុះបន្ថែមជាបន្តបន្ទាប់ និងកំពុងចាត់វិធានការទប់ស្កាត់ រាល់ការកាប់ទន្ទ្រានយ៉ាងម៉ឺងម៉ាត់បំផុត។

យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ព្រៃកោងកាងគឺជាព្រៃមួយ ដែលមានប្រយោជន៍ខ្លាំងណាស់ដល់ជីវៈចម្រុះនៅក្នុងទឹកប្រៃ ដែលជាជម្រករបស់ត្រីសមុទ្រ ក្ដាម បង្គា លៀស ងាវ មឹក ប្រព័ន្ធអេកូឡូស៊ី និងរក្សាបរិស្ថានសមុទ្រឲ្យមានភាពស្រស់បំព្រង ថែមទាំងទាក់ទាញភ្ញៀវ ទេសចរជាតិ អន្តរជាតិផងដែរ។

ផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់លោក អ៊ួន បឋម ហៅ សាយ និងមានការចូលរួមពី តារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ក្រុមហ៊ុន ISUZU ដោយមានកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានបង្កើតកម្មវិធីដាំកូនកោងកាង នៅតាមសហគមន៍។

លោកស្រី ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង កាលពីម្សិលមិញនេះបានអញ្ជើញដឹកនាំសមាជិកសមាជិកា ចូលរួមដាំកូនដើមកោងកាង១.០០០ដើម នៅខេត្តកោះកុង ដើម្បីរួមចំណែកផ្តល់នូវអត្ថប្រយោជក្នុងសហគមន៍ ហើយកូនដើមកោងកាង ចំនួន១.០០០ដើម ត្រូវបានដាំបន្ថែមនៅចំណុចមាត់ពាម ពាមក្រសោប និងក្នុងព្រៃកោងកាង។

លោកស្រី បានបញ្ជាក់បន្ថែមថា បើតាមការស្រាវជ្រាវថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ដើមកោងកាងមានប្រហែល ៣០ប្រភេទ ចំណែកឯ ព្រៃកោងកាងដែលធំជាងគេបំផុតក្នុងប្រទេសយើង គឺស្ថិតនៅក្នុងខេត្តកោះកុង ហើយវាកំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ខ្លាំងណាស់។

ដើមកោងកាងនេះមានសារៈសំខាន់ណាស់ ដែលដើមកោងការបានផ្តល់ នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថាន ដូចជា៖

១) ដើមកោងកាងជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងបង្កើនចំណូលដល់ ប្រជាសហគមន៍។

២) ដើមកោងកាងជួយជាជំរកដល់ជីវៈចម្រុះគ្រប់ប្រភេទដូចជា ក្តាម បង្គាជាដើម។

៣) ដើមកោងកាងជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរ ពីរលកបក់បោក ជួយធ្វើឱ្យទឹកសមុទ្រមានសភាពថ្លាល្អ ជួយបន្សុទ្ធ ខ្យល់អាកាសឱ្យមានគុណភាពល្អ និងមានផាសុខភាពបរិស្ថាន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img