33 C
Phnom Penh
Monday, February 6, 2023

អស់រយៈពេល១២០ថ្ងៃ ព្រះសពព្រះអង្គនូ ចាន់ថា ព្រះមេគុណខេត្តស្ទឹងត្រែងត្រូវធ្វើពិធីថ្វាយព្រះភ្លើងក្រោមវត្តមាន និមន្តចូលរួមដ៏ខ្ពស់ខ្ពស់ ពីសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន

 សពព្រះអង្គ នូ ចាន់ថា ព្រះមេគុណខេត្តស្ទឹងត្រែង បានធ្វើពិធីដង្ហែរព័ទ្ធជុំវិញក្នុងខេត្តក្រោមវត្តមាន និមន្តចូលរួមដ៏ខ្ពស់ខ្ពស់ ពីសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាដ្ឋានគណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណរាជធានីភ្នំពេញនិមន្តថ្វាយព្រះភ្លើងប្រគេនដល់ព្រះសព នៅពេលរសៀល។

 ក្នុងកម្មពិធីដង្ហែរព្រះសពព័ទ្ធជុំវិញក្នុងខេត្តស្ទឹងត្រែង ដែលបានធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ  ឯកឧត្តស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ពិធីអធឹកអធម្មនេះគឺរដ្ឋបាលខេត្ត បានសហការគ្រប់កម្លាំងពាក់ព័ន្ធ និងព្រះសង្ឃ ពុទ្ធបរិស័ទ្ទ បងប្អូនប្រជាពលរដ្ឋ ធ្វើពិធីថ្វាយព្រះភ្លើងបូជាសពឱ្យបានសក្តិសមទៅនិងព្រះគុណដែលព្រះអង្គបានដឹកនាំកន្លងមក  បានផ្តល់នូវឱវាទអប់រំល្អ  និងបានកសាងបន្សល់ទុកនៅសមិទ្ធិផលនានា ធ្វើព្រះពុទ្ធសាសនាមានការរីកចម្រើន  នៅក្នុងខេត្តស្ទឹងត្រែង ។

ឯកឧត្តមមានប្រសាសន៍ទៀតថា៖ ជាងនេះទៀត វត្តមានចូលរួមយ៉ាងច្រើនកុះករនេះ   បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់គ្រប់ស្ថាប័នអង្គភាពរួម និងបងប្អូនប្រជាជនយើងគ្រប់ស្រទាប់វណ្ណៈក្នុងការគោរពប្រតិបត្តិ ស្រឡាញ់ នូវប្រពៃណី  ព្រះពុទ្ធសសនាដែលជាសាសនារបស់រដ្ឋយើងដ៏ផូរផង់   ស្ថិតនៅក្រោមដំបូលសន្តិភាព  និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានៃយើង។

បន្ទាប់ពីមានការអាននូវវិយោគថា បញ្ជាក់ពីជីវប្រវត្តិរបស់ព្រះអង្គ បានកសាង សមទ្ធិផលជាច្រើន ទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើផលប្រយោជន៍ជាតិ និងបានបំពេញភារកិច្ច ដើមី្បជូនខេត្ត ជូនមាតុប្រទេសរបស់ខ្លួន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ កសាងនូវសមទ្ធិផលធំៗជាច្រើន ដើម្បីលើកស្ទួយនូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ដោយពុំពីផលប្រយោជន៍បុគ្គលរួចមក  សម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាដ្ឋានគណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យថ្នាក់ដឹកនាំ ប្រជាជនក្នុងខេត្តស្ទឹងត្រែង  ក៏ដូចជាបងប្អូនពុទ្ធបរិស័ទ្ទ មកពីបណ្តាខេត្តនានា  បានសម្តែងព្រះរាជបន្ទូលនូវក្តីសោកស្តាយ ចំពោះការបាត់បង់ ព្រះអង្គនូ ចាន់ថា ពិតជាបានធ្វើឱ្យមន្ត្រីរាជការ សិស្សគុណ និងពុទ្ធបរិស័ទ្ទមានសេចក្តីទុក្ខ សោកសង្រេងជាពន់ពេកទោះជាព្រះអង្គ បានសុគតលាចាកលោកទៅក៏ពិតមែន តែគុណធម៌ និងកេរ្តិ៍ឈ្មោះ កិត្តិយស ដែលកើតពីអំពើល្អរបស់ព្រះអង្គ នៅតែដក់ជាប់ក្នុងដួងចិត្តយើងទាំងឡាយ គ្មានថ្ងៃសាបសូន្យឡើយ។
 
ជាមួយនេះសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន មានព្រះរាជបន្ទូលដាស់តឿនឱ្យប្រជាពុទ្ឋបរិស័ទ្ទទាំងអស់ពិចារណាដោយដើរតាមផ្លូវនូវឱវាទព្រះពុទ្ឋជាម្ចាស់ ស្អាតត្រង់នោះ ដោយការសម្អាតកាយវាចារចិត្ត និងស្អាតឥរិយាបថទាំងបួន ព្រមទាំងការអាស្រ័យនូវគ្រឿងអាហារបរិភោគ រកទទួលទានប្រចាំថ្ងៃ ក៏ត្រូវពិចារណាឱ្យបានសមរម្យតាមការគួរ ជាពិសេសត្រូវប្រតិបត្តិឱ្យបានខ្ជាប់នូវនិច្ចសីល។

 សូមបញ្ចាក់ថា៖ ព្រះតេជគុណ  ព្រះវិសុទ្ធមុនី នូ ចាន់ថា ព្រះមេគុណខេត្ត និងជាចៅអធិការវត្តស្រះកែវមុនីវណ្ណ ហៅវត្តកណ្តាល នៅក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានប្រសូត្រនៅថ្ងៃទាទិត្យ ២កើត ខែផល្គុន ឆ្នាំថោះឯកស័ក ព.ស២៤៨៣ ត្រូវនិងថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤០ នៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង បានទទួលអនិច្ចធម្ម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧.០៣នាទីល្ងាច ក្នុងព្រះជន្មាយុ៨២ព្រះវស្សា ដោយព្រះរោគាពាធ។

 អស់រយៈពេល១២០ថ្ងៃកន្លងមក សពព្រះអង្គ ត្រូវបានតម្កល់ទុកទៅតាមលំអាន ព្រះពុទ្ឋសាសនានិប បានធ្វើបុណ្យតាមប្រពៃណី និងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីរំកិលព្រះសពដង្ហែ នៅក្នុងក្រុងស្ទឹងត្រែង  ប្រទក្សិណជុំវិញក្នុងខេត្ត និងបានរៀបចំពិធីបូជាព្រះសពនៅរសៀលម៉ោង២រសៀល ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២២ ក្រោមព្រះវត្តមានព្រះ សម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាដ្ឋានគណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណរាជធានីភ្នំពេញនិមន្តថ្វាយព្រះភ្លើង។ ហើយបងប្អូនពុទ្ទបរិស័ទ្ទបានឧទិ្ទសកុសលផលបុណ្យ ថ្វាយជូនព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បាននិមន្តទៅកាន់ព្រះបរមសុគតិភព ឱ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img