29 C
Phnom Penh
Thursday, June 23, 2022

អភិបាលរងខេត្តកំពង់ឆ្នាំង៖ សុវត្ថិភាពចំណីអាហារ នៅតែជាក្តីបារម្ភសម្រាប់ពលរដ្ឋយើងទាំងអស់គ្នា

កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណកម្មការអនាម័យសុវត្ថិភាពចណីអាហារ បានលើកឡើងថា សុវត្ថិភាពចំណីអាហារ នៅតែជាក្តីបារម្ភសម្រាប់ ពលរដ្ឋយើងទាំងអស់គ្នា ដែលករណីនេះក្រុមការងារ ដែលមានភារកិច្ច ក្នុងគណកម្មការ ត្រូវពង្រឹងវិធានការ ក្នុងការចូលរួមទប់ស្កាត់នូវការចរាចរណ៍ ចំណីអាហារដែលពុំមានសុវត្ថិនៅលើទីផ្សារ។

ការលើកឡើងរបស់លោក អម សុភា បែបនេះ នៅក្នុងកិច្ចប្រជុំរបស់គណកម្មការអនាម័យ សុវត្ថភាពចំណីអាហារ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

លោកអភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋនៅតែមានក្តីបារម្ភជាចាំបាច់អំពីសុវត្ថិភាពចំណីអាហារ ដែលកំពុងប្រើប្រាស់ជាប្រចាំថ្ងៃ ដោយមិនដឹងថា ចំណីអាហារមួយណាដែលមានសុវត្ថិភាព និង មិនមានសុវត្ថិភាព សម្រាប់ទិញយកមកប្រើប្រាស់។ ការបរិភោគអាហារមានលាយឡំជាមួយនូវសារធាតុកខ្វក់ អាហារមានពពួកមេរោគ ដែលអាចបង្ករជាជំងឺ ទាំងអស់នេះ សុទ្ធសឹងជាឬសគល់នៃបញ្ហា។

លោកបន្តថា ដើម្បីឆ្លើយតទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ ក្រុមការងារដែលស្ថិតក្នុងជួរគណកម្មការនេះ ត្រូវរួមគ្នា ធ្វើកិច្ចការងារទាំងនេះឱ្យបានច្រើនជាងមុន ទប់ស្កាត់រាល់ចំណីអាហារណាដែលពុំមានសុវត្ថិភាព។ ក្រៅពីនេះត្រូវចុះអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់លើការប្រើប្រាស់ចំណីអាហារ ដែលមានអនាម័យ និង មានសុវត្ថិភាព។

សូមបញ្ជាក់ថា នៅក្នុងខេត្តកពង់ឆ្នាំង មានអាហារដ្ឋានចំនួន២៨៣កន្លែង ចុងភៅការ បុណ្យមានចំនួន៨៤ទីតាំង កន្លែងលក់ស្រាមានចំនួន១.៦១១កន្លែង ចំពោះអាហារដ្ឋានដែលបានស្នើសុំបន្តសុពលភាព វិញ្ញាបនប័ត្របញ្ជាក់ពីអនាម័យមានចំនួនតែ៥អាហារដ្ឋានប៉ុណ្ណោះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត