27 C
Phnom Penh
Thursday, December 8, 2022

អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​ធ្លាក់​មក​ត្រឹម ១៧,៨ ភាគរយ​ក្នុង​ឆ្នាំ ២០២០

រូបថតនេះបង្ហាញពីក្មេងៗ កំពុងលេងនៅលើផ្នូរ ខណៈដែលស្ត្រីម្នាក់កំពុងហាលសម្លៀកបំពាក់នៅលើផ្នូរមួយទៀតក្នុងរាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃសុក្រថា អត្រានៃភាពក្រីក្រសម្រាប់ប្រទេសកម្ពុជាបានធ្លាក់ចុះមកត្រឹម ១៧,៨ ភាគរយក្នុងឆ្នាំ២០២០ ពីជិត ៤០ ភាគរយក្នុងឆ្នាំ២០០៩។

លោក ថែង បញ្ញធន អគ្គនាយកផែនការនៃក្រសួងផែនការបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ អត្រានៃភាពក្រីក្របានធ្លាក់ចុះ ១.៦ ភាគរយក្នុងមួយឆ្នាំ ដែលជំរុញយ៉ាងខ្លាំងដោយការកើនឡើងនៃកម្លាំងពលកម្ម ជាពិសេសប្រាក់ឈ្នួល និងប្រាក់ចំណូល” ។

លោកបានបន្ថែម​ថា ការ​ធ្លាក់​ចុះ​បន្តិច​ម្តងៗនៃភាពក្រីក្រ គឺ​ស្រប​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​យ៉ាងតិច​ណាស់ ១ ​​ភាគរយ​នៃ​អត្រា​ភាព​ក្រីក្រ​ក្នុង​មួយ​ឆ្នាំ។

មន្ត្រីរូបនេះបានបន្តថា កម្មវិធីផ្ទេរសាច់ប្រាក់កូវីដ-១៩ របស់កម្ពុជា ដែលបានចាប់ផ្តើមក្នុងខែមិថុនា ឆ្នាំ ២០២០ បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនប្រមាណ ២,៨ លាននាក់ ពីគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះចំនួន ៧០៧,០០០ រហូតមកដល់ពេលនេះ។

ដោយ​លើក​ឡើង​ពី​របាយការណ៍​ថ្មី​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ-កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ លោក​បាន​ថ្លែង​ថា​កម្មវិធី​នេះ​បាន​ជួយ​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រទេសកម្ពុជាមានប្រជាជនជាង ១៦ លាននាក់។ យោង​តាម​ធនាគារពិភពលោក ខ្សែបន្ទាត់​ភាពក្រីក្រ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​គឺ ១០.៩៥១ រៀល ឬ ២.៧ ដុល្លារ​ក្នុង​មួយថ្ងៃ​។

ធនាគារពិភពលោកបាននិយាយថា “នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រថ្មី ប្រហែល ១៨ ភាគរយនៃចំនួនប្រជាជនត្រូវបានកំណត់ថាជាអ្នកក្រីក្រ” ។

ធនាគារបានបន្តទៀតថា អត្រានៃភាពក្រីក្រប្រែប្រួលគួរឱ្យកត់សម្គាល់តាមតំបន់ ដោយបន្ថែមថា អត្រានៃភាពក្រីក្រគឺទាបបំផុតនៅក្នុងរាជធានីភ្នំពេញគឺ ៤,២ ភាគរយ នៅតំបន់ទីក្រុងផ្សេងទៀត ១២,៦ភាគរយ និងខ្ពស់បំផុតនៅតំបន់ជនបទ ២២,៨ ភាគរយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img