30 C
Phnom Penh
Friday, December 8, 2023

អតីតមន្ត្រី CIA សារភាពថា យកប្រព័ន្ធផ្សព្វផ្សាយបរទេសជះឥទ្ធិពលដល់ប្រទេសណាតូមួយនេះ

លោក Daniel Burke អតីតបេក្ខជនព្រឹទ្ធសភាសហរដ្ឋអាមេរិកបាននិយាយថា អតីតមន្ត្រី CIA លោក Phil Giraldi បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដើម្បីបញ្ចូលឥទ្ធិពលនៅក្នុងប្រទេសតួកគី ។

ដោយដកស្រង់សម្ដីពីលោក Giraldi, លោក Burke បាននិយាយនៅលើបណ្ដាញ Twitter ថា “នៅពេលខ្ញុំនៅប្រទេសតួកគីដែលជាសមាជិកអង្គការណាតូជាមួយក្រុមការងារ CIA យើងមិនដែលដាក់រឿងអ្វីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតួកគីនោះទេ” ។

លោក Burke បាននិយាយថា “យើងមានអ្នកកាសែតម្នាក់ដែលធ្វើការជាមួយយើងនៅប្រទេសបារាំងសរសេរអត្ថបទមួយពាក់ព័ន្ធនឹងឥទ្ធិពលក្នុងប្រទេសតួកគី បន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយតួកគីបានយកអត្ថបទនោះ ហើយផ្សព្វផ្សាយវាឡើង” ។

បើយោងតាមគេហទំព័រ The American Conservative.com បានឲ្យដឹងថា លោក Giraldi គឺជាអតីតមន្រ្តីសំណុំរឿង CIA និងជាមន្ត្រីស៊ើបការណ៍សម្ងាត់របស់កងទ័ពអាមេរិក ដែលបានចំណាយពេល ២០ ឆ្នាំនៅក្រៅប្រទេសក្នុងទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា កំពុងធ្វើការលើករណីភេរវកម្មពិភពលោក ។

ទន្ទឹមនោះអតីតមន្ត្រី CIA រូបនេះក៏បានបម្រើការជាអនុប្រធានមូលដ្ឋានរបស់ CIA នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ផងដែរ ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img