29 C
Phnom Penh
Thursday, September 12, 2024

អតីតផ្កាយ២សូយ ចាន់សឿន ត្រូបានសាលាឧទ្ធរណ៍សម្រេចតម្កល់ឱ្យ សងជំងឺចិត្តជនរងគ្រោះដដែល

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាលាឧទ្ធរណ៍ភ្នំពេញ បានចេញសាលដីកាសម្រេចឱ្យអតីតផ្កាយ២ សូយ ចាន់សឿន ដែលកំពង់ជាប់ពន្ធនាគារសងសំណងទៅជនរងគ្រោះតាមសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល បន្ទាប់ពីជនជាប់ចោទប្ដឹងជំទាស់ចំពោះសេចក្ដីបង្គាប់ឱ្យសងជំងឺចិត្ត ។

 សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២  សាលាដំបូងរាជធានី បានប្រកាសសាលក្រមផ្ដន្ទាទោសអតីតផ្កាយ២ សូយ ចាន់សឿន នឹងគូកនឈ្មោះ សូ បិនឡា ដាក់ពន្ធនាគារម្នាក់កំណត់៨ ខែ និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណីលើទឹកប្រាក់២០លានរៀល ក្រោមការចោទប្រកាន់ពីបទបរិហារបង្កាច់កេរ្ត៍ ។ សាលក្រមក៏បានទុកពេលឱ្យដើមចោទ នឹងចុងចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុក្ខមិនសុខចិត្ត ចំពោះការកាត់ក្តីនេះ។ ចំពោះជនជាប់ចោទឈ្មោះ សូយ ចាន់សឿន បានទទួលយកការផ្ដន្ទាទោសជាប់ពន្ធនាគារ៨ខែ តែសម្រេចប្តឹងឧទ្ធរណ៍ចំពោះការបង្គាប់ឱ្យសងជំងឺចិត្តទៅជនរងគ្រោះចំនួន២០លានរៀល  ហើយសាលាឧទ្ធរណ៍បានដំណើរការជំរះក្ដីចំពោះការប្ដឹងនេះ ហើយនៅទីបញ្ចប់ក្រុមប្ថឹក្សាតុលាការបានសម្រេចតម្កល់ទុកសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល ពោលគឺបង្គាប់ឱ្យសងជំងឺចិត្តទៅជនរងគ្រោះដដែល ។

ចំពោះសំណុំរឿងព្រហ្មទ័ណ្ឌដែលទណ្ឌិតជន សូយ ចាន់សឿន ប្ដឹងសាទុកឡើងតុលាការកំពួល ត្រូវបានក្រុមប្រឹក្សាជំនុំជំរះតម្កល់ទុកជាបានការដដែលនិងចូលស្ថាពររួចហើយ ។ ដូច្នេះនៅពេលជមជាប់អនុវត្តទោសនៅពន្ធនាគារខេត្តកំពង់ស្ពឺចប់ នឹងត្រូវអនុវត្តទណ្ឌកម្មទោសនេះបន្តតាមនីតិវិធីទៀត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img