30 C
Phnom Penh
Saturday, October 1, 2022

អតីតប្រធានាធិបតីស្រីលង្កា លោក រ៉ាចាប៉ាកសា ធ្វើដំណើរមកដល់ថៃហើយ ដើម្បីជ្រកកោនបណ្ដោះអាសន្ន

(បាងកក)៖ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានធ្វើដំណើរមកដល់ប្រទេសថៃហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីស្វែងរកការជ្រកកោនបណ្ដោះអាសន្ន បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសកាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។

លោក រ៉ាចាប៉ាកសា បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានដុន មួង (Don Muang) ក្នុងទីក្រុងបាងកក តាមជើងហោះហើរចេញពីប្រទេសសិង្ហបុរី នៅក្រោយពេលដែលអាជ្ញាធរអន្តោប្រវេសន៍សិង្ហបុរី ផ្ទាល់អះអាងថាអតីតប្រធានាធិបតីស្រីលង្ការូបនេះ បានចាកចេញពីសិង្ហបុរីហើយ។ ចំណែកឯ ខាងអាជ្ញាធរថៃ ក៏បានទទួលស្គាល់ព័ត៌មាននេះដែរដោយបញ្ជាក់ថាលោក រ៉ាចាប៉ាកសា ទទួលបានការស្នាក់នៅបណ្ដោះអាសន្នក្រោមហេតុផល មនុស្សធម៌ ប៉ុន្តែលោកមិនអាចចូលរួមធ្វើសកម្មភាពនយោបាយ ក្នុងពេលស្នាក់នៅក្នុងប្រទេសថៃឡើយ។

គួរបញ្ជាក់ថា លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីស្រីលង្កាឆ្ពោះទៅកាន់សិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ ចំពោះមុខបាតុកម្មតវ៉ា ទាមទារឱ្យលោកចុះចេញពីតំណែង។ លោកបានសម្រេចចិត្តលាលែងចេញពីតំណែង ភ្លាមៗក្រោយទៅដល់សិង្ហបុរី តាមការទាមទាររបស់ ក្រុមបាតុករដែលបានចោទប្រកាន់រូបលោកថាបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត