26 C
Phnom Penh
Friday, June 24, 2022

អង្គការចៃកា របស់ជប៉ុន មានគម្រោងសង់អគារសិក្សា និងស្នាក់នៅឲ្យស៊ីម៉ាក់ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ អង្គការចៃការបស់ជប៉ុន បានកំពុងសិក្សា លើការសាងសង់អគារសិក្សា នឹងស្នាក់នៅ របស់អង្គការស៊ីម៉ាក់កម្ពុជានៅខេត្តកំពង់ឆ្នាំង។ គម្រោងនេះ មានសារៈសំខាន់ខ្លាំងណាស់ និងការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេស អ្នកបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទះក៏ដូចជាកាកសំណល់ពីសង្គ្រាម និងការគ្រប់គ្រងដដែលក៏ ដែលមានគ្រាប់មីន។ នេះបើយោងតាមការឲ្យដឹងពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បន្ទាប់ពីចប់ជំនួបពិភាក្សា ជាមួយមន្ត្រីជំនាញ នៃអង្គការចៃកា កាលពីព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់ទៀតថា ការសាងសង់អគារ បណ្ដុះបណ្ដាលសមត្ថភាពជំនាញដោះមីន នៅខេត្តកំពង់ឆ្នាំង គឺអង្គការចៃកា បានធ្វើឡើងតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រោះជាធាតុមួយយ៉ាងសំខាន់ ក្នុងការបន្តកិច្ច ការទៅមុខ នៃកិច្ចសហការ រវាងអង្គការចៃកាជប៉ុនជាមួយនឹងស៊ីម៉ាក់កម្ពុជា។

នៅព្រឹកថ្ងៃដដែលនោះលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជាបានជួបជាមួយលោក ស្រីឯកអគ្គរដ្ឋទូតនៃប្រទេសកូឡុំប៊ី នៅក្នុងជំនួបពិភាក្សានោះដែរ លោកស្រីឯកអគ្គរដ្ឋទូតប្រទេសកូឡុំប៊ី បានស្នើសុំឲ្យស៊ីម៉ាក់បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់ប្រទេសកូឡុំប៊ី ក្នុងសកម្មភាពបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រទេសនេះ មានសង្គ្រាមស៊ីវិល អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅពុំទាន់បានបញ្ចប់។

តាមរយៈអង្គការចៃកា នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជាបានគាំទ្រស៊ីម៉ាក់កម្ពុជាជួយបណ្តុះបណ្តាល មន្ត្រីជំនាញនៃប្រទេសកូឡុំប៊ីលើបច្ចេកទេស បោសសម្អាត គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជំនាញគ្រប់គ្រងផ្ទៃដីដែលមានគ្រាប់មីន និងតំបន់ដែលជាអតីតសមរភូមិប្រយុទ្ធ។

ស៊ីម៉ាក់កម្ពុជាបានធ្វើការបណ្តុះបណ្តាលមន្ត្រីជំនាញនៃប្រទេសកូឡុំប៊ីលើវិស័យបោស សម្អាតគ្រាប់មីន និងការគ្រប់គ្រងទិន្នន័យលើផ្ទៃដីមានគ្រាប់មីនបានចំនួន៨លើករួចមកហើយ ក្រោមកិច្ចសហការអង្គការចៃកានិង ស៊ីម៉ាក់បានបន្តវគ្គបណ្ដុះបណ្ដាល មន្ត្រីជំនាញនៃប្រទេសកូឡុំប៊ី លើវិស័យដោះគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រហូតមកដល់ពេលនេះមានចំនួនជាង ២០០នាក់ហើយ។
ស៊ីម៉ាក់បានចាត់បញ្ជូន មន្ត្រីជំនាញផ្នែកដោះមីនទៅប្រទេសកូឡុំប៊ី ជួយបណ្ដុះបណ្ដាល មន្ត្រីផ្នែកដោះមីននៃប្រទេសកូឡុំប៊ីផងដែរ។

លោកស្រី ឯកអគ្គរដ្ឋទូតនៃប្រទេសកូឡុំប៊ី បានទទួលការអនុញ្ញាត ចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបានថ្លែង អំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបាន ជួយបណ្ដុះបណ្ដាលមន្ត្រីរបស់កូឡុំប៊ីលើជំនាញបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

អគ្គនាយកស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា៖ការជួយបណ្ដុះបណ្ដាល ដល់មន្ត្រីជំនាញ នៃប្រទេសកូឡុំប៊ី លើកិច្ចការបោសសម្អាតគ្រាប់មីននិងការ គ្រប់គ្រង ដីដែលសង្ស័យថាមានគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការនាំសន្តិភាព ដល់ប្រទេសកូឡុំប៊ី។
សូមបញ្ជាក់ថា កម្ពុជានិងប្រទេសកូឡុំប៊ីមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៥០ឆ្នាំកន្លងមកហើយ៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត