32 C
Phnom Penh
Thursday, June 8, 2023

អង្គការកូរ៉េ KOICA ប្រគល់រថយន្តគិលានសង្គ្រោះ ១០គ្រឿង និងតេស្តរហ័ស ៨,៣២៥ឃីតដល់កម្ពុជា

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបន្តផ្តល់រថយន្តគិលានសង្គ្រោះ ១០គ្រឿង និងតេស្តរហ័ស ៨,៣២៥ឃីត ដល់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ។ ពិធីប្រគល់-ទទួលបានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Rho Hyunjun នាយកទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា។

ក្នុងឱកាសនោះលោកស្រី យក់ សម្បត្តិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលតែងគាំទ្រទាំងបច្ចេកទេស និងថវិកា ជួយគាំទ្រដល់ វិស័យសុខាភិបាលនៅកម្ពុជា រួមមាន៖ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការផ្គត់ផ្គង់សម្ភារវិជ្ជសាស្ត្រ រួមទាំងជំនួយ ផ្សេងៗទៀត។

ទន្ទឹមនឹងនោះ លោកស្រី យក់ សម្បត្តិ ក៏បានជម្រាបជូនដល់ភាគីកូរ៉េ ពីស្ថានភាពនៃការគ្រប់គ្រង និងការរីករាលដាលនៃកូវីដ១៩នៅកម្ពុជា ដោយលោកស្រីបញ្ជាក់ថា ចំពោះមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» គិតមកដល់ពេលនេះនៅកម្ពុជា មានជាង២០០ករណីហើយ ដែលប្រជាពលរដ្ឋ បានឆ្លងជំងឺថ្មីនេះ ភាគច្រើន ជាករណីនាំចូល និងមានប្រជាពលរដ្ឋឆ្លងក្នុងសហគមមួយចំនួនផងដែរ។

ប្រធានអង្គការKOICA លោក Rho Hyunjun បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដែលបានខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩និងបានធ្វើការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានជាច្រើន ក្នុងនោះក៏មានជនជាតិកូរ៉េផងដែរ។

សូមបញ្ជាក់ដែរថាការប្រគល់ជំនួយនាពេលនេះគឺជាកញ្ចប់ថវិកាមួយផ្នែកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភាគឥសាននៃប្រទេសកម្ពុជា ដែលមានមន្ទី សុខាភិបាលខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានរយៈពេល៤ឆ្នាំ (២០១៩ ២០២៣) ដែលត្រូវបានអនុវត្តក្រោមជំនួយឥតសំណង របស់សាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA ក្នុងថវិកាប្រមាណជា ៧លានដុល្លាសហរដ្ឋអាមេរិច៕
អត្ថបទ និងរូបភាពដោយPuthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img