30 C
Phnom Penh
Thursday, December 1, 2022

ឡាវ​ជំរុញ​ការ​នាំ​ចេញ​ថាមពល​អគ្គិសនី​មក​កម្ពុជា​ ដោយមានគម្រោង​ផ្គត់ផ្គង់ ឱ្យបាន ​៦.០០០​មេហ្គាវ៉ាត់​ត្រឹម​ឆ្នាំ​២០៣០ 

រដ្ឋាភិបាលឡាវកំពុងផ្តោតលើការអនុវត្តគម្រោងថាមពលវារីអគ្គិសនីនៅទូទាំងប្រទេស ដើម្បីបង្កើនការនាំចេញអគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសក្នុងតំបន់ រួមទាំងប្រទេសវៀតណាម និងកម្ពុជា។

ប្រទេសឡាវបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Vietnam Electricity (EVN) ដែលគ្របដណ្តប់លើគម្រោងចំនួន២៥ ដែលមានថាមពលសរុប ២,១៨០ MW រូមមាន Sekaman 1 Sekamansanse និង Sekaman 3 ដែលមានថាមពលសរុប ៥៧២មេហ្គាវ៉ាត់ រួចហើយ។ 

ជាមួយនឹង​សមត្ថភាព​បង្គរ ១,៦០៨ មេហ្គាវ៉ាត់ ថាមពលដែលនៅសល់ ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ និង​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ប្រទេស​វៀតណាម​ចាប់ពី​ឆ្នាំ២០២២-២០២៥។ 

ប្រទេសទាំងពីរ ក៏បានឈានដល់អនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងផ្សេងទៀត ដោយជួយជំរុញទិន្នផលអគ្គិសនី សរុបដែលរំពឹងថានឹងនាំចេញពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាមដល់ ៨,១៤៨ មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០។ 

ក្រៅពីប្រទេសវៀតណាម ឡាវក៏បាននាំចេញថាមពលអគ្គិសនីមកកម្ពុជាផងដែរ ដែលមានបរិមាណ ៤៤៥ មេហ្គាវ៉ាត់ ដែលគ្រោងនឹងកើនឡើងដល់ ៦០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០។ 

ប្រទេសថៃ ចិន និងសិង្ហបុរីក៏បាននាំចូលថាមពលពីប្រទេសឡាវផងដែរ៕ 

ដោយ៖ Puthinews

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img