27 C
Phnom Penh
Thursday, December 8, 2022

ហ្គីណេ ត្រូវបានដកសិទ្ធិធ្វើម្ចាស់ផ្ទះ Africa Cup of Nations ឆ្នាំ២០២៥ ដោយសារខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ

រ៉ាប៉ាត៖ សហព័ន្ធបាល់ទាត់អាហ្វ្រិក (Caf) នឹងបើកការដេញថ្លៃម្តងទៀត សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ Africa Cup of Nations ឆ្នាំ២០២៥ បន្ទាប់ពីប្រទេសហ្គីណេ ត្រូវបានដកហូតសិទ្ធិ ពីការធ្វើម្ចាស់ផ្ទះ ដោយជាមួយគ្នានោះម៉ារ៉ុក បានស្ថិតក្នុងចំណោមប្រទេស ដែលគ្រោងនឹងដាក់ពាក្យចូលរួមដេញថ្លៃផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។

ប្រធាន Caf លោក Patrice Motsepe បានស្ថិតនៅរដ្ឋធានី Conakry របស់ហ្គីណេនាថ្ងៃសុក្រ នៅពេលលោកបានប្រកាសថា ព្រឹត្តិការណ៍ប្រកួត ដែលមាន ២៤ក្រុមនេះត្រូវដកហូតសិទ្ធិវិញ ដោយសារខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារីកចម្រើនសមស្រប។

«Nations Cup ឆ្នាំ២០២៥ នៅហ្គីណេ នឹងមិនត្រូវបានធ្វើឡើងនោះទេ ដោយសារមិនទាន់មានការត្រៀមខ្លួនរួចរាល់​នៅប្រទេសនេះ។ នេះបើតាមសម្តីលោក Motsepe នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយមេដឹកនាំនៃរដ្ឋាភិបាលអន្តរកាលរបស់ហ្គីណេ»។

ហ្គីណេ មានពេលវេលាជិត ១ទសវត្សរ៍មកហើយ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ។ ដោយដំបូងឡើយបានជាប់ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Nations Cup ក្នុងឆ្នាំ២០២៣ កាលពីឆ្នាំ២០១៤ ក្រោយមកអំឡុងពេលនោះបានស្នើសុំដើម្បីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ ជំនួសវិញ។

ស្ថានភាពនយោបាយនៅហ្គីណេ ដែលបានស្ថិតក្រោមច្បាប់យោធាចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុននោះ បាននាំឲ្យមានការព្រួយបារម្ភ ស្តីពីសុវត្ថិភាព និងការរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ Nations Cup របស់ខ្លួន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img