30 C
Phnom Penh
Saturday, October 1, 2022

ហុងគ្រី ប្រឆាំងកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់សហភាពអឺរ៉ុប

(អន្តរជាតិ)៖ ប្រទេសហុងគ្រី បានរិះគន់ផែនការកាត់បន្ថយការប្រើប្រាស់ឧស្ម័នដោយបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានបោះឆ្នោតព្រមព្រៀង ដោយថាគ្មានន័យ និងមិនអាចអនុវត្តបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

ហុងគ្រីគឺជាប្រទេសតែមួយគត់ក្នុងចំណោមសមាជិកសហភាពអឺរ៉ុបទាំង២៧ ដែលប្រឆាំងនឹងផែនការកាត់បន្ថយឧស្ម័ន។ AFP បានរាយការណ៍ថា ផែនការនេះត្រូវបានអនុម័តដោយបណ្តាប្រទេសសហភាពអឺរ៉ុបដោយការបោះឆ្នោតភាគច្រើនកាលពីថ្ងៃទី២៦ ខែកក្កដា ។

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា «យើងគឺជាប្រទេសតែមួយគត់ដែលបានផ្តល់សញ្ញាថាខ្លួននឹងបោះឆ្នោតប្រឆាំងនឹងវា ពីព្រោះសំណើនេះមិនអើពើទាំងស្រុងចំពោះផលប្រយោជន៍របស់ប្រជាជនហុងគ្រី»។

អ្នកតំណាងជនជាតិហុងគ្រីបាននិយាយថា ការកាត់បន្ថយការប្រើប្រាស់ឧស្ម័ន គឺជាផែនការ មិនសមហេតុផល គ្មានប្រសិទ្ធភាព និងមិនអាចធ្វើទៅរួច។

នៅក្រោមផែនការ រដ្ឋជាសមាជិកសហភាពអឺរ៉ុបស្ម័គ្រចិត្តកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% នៅចន្លោះខែសីហា និងខែមីនា ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាជាមធ្យមកាលពីប្រាំឆ្នាំមុន។

នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban គឺជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូក្នុងសហភាពអឺរ៉ុប។ ហុងគ្រីក៏ពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីផងដែរ។ បច្ចុប្បន្ននេះ ៦៥% នៃប្រេង និង ៨០% នៃឧស្ម័នដែលប្រើប្រាស់ដោយប្រទេសហុងគ្រីគឺមកពីប្រទេសរុស្ស៊ី៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត