32 C
Phnom Penh
Friday, May 20, 2022

ស្លាប់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវបំបែកជាបួន ក្នុងខណ្ឌទួលគោក

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវបំបែកជាបួន ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ២៥៧ ក្បែរមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានពីអ្នករត់កង់បីឥណ្ឌាម្នាក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានឃើញរថយន្តមួយ ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែក១៨២ កែង២៥៧ខាងលើ ស្រាប់តែឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាកCyrus ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CP-5123 ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បុករថយន្តពេញទំហឹង ផ្នែកខាងស្តាំ បណ្តាលឱ្យមនុស្ស និងម៉ូតូខ្ទាតជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ។ ចំណែករថយន្ត ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ហើយ មិនព្រមឈប់ធ្វើការដោះស្រាយ បែជាបើកបរបន្តទៅមុខ គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថប្រចាំខណ្ឌ បានជួយសម្រួលចរាចរណ៍ និងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ដើម្បីធ្វើការវាស់វែង។ ចំណែកសព ត្រូវបានប្រគល់ឱ្យរថយន្តសាមុយ វិចខ្ចប់រក្សាទុក រង់ចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពីណី៕

អត្ថបទ និងរូបភាព ដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត