ស្តាប់អត្ថបទជាសំឡេង


ភ្នំពេញ ៖ ស្ថាប័នមួយ ដែលធ្វើការលើវិស័យដឹកជញ្ជូនរបស់កម្ពុជា និងស្ថាប័នវិនិយោគលើវិស័យអប់រំ នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានប្តេជ្ញាចិត្ត ក្នុងការសម្របសម្រួល លើវិស័យអប់រំ អ្នកវិនិយោគ និងសមាជិក ក្នុងការជួបនិងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ដែលជាតម្រូវការ រវាងប្រទេសទាំងពីរ។


ការប្តេជ្ញាចិត្តនេះ បានធ្វើឡើង រវាងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញរបស់កម្ពុជា និងសាកលវិទ្យាល័យ អាស៊ី អ៊ី របស់ប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលភាគីទាំងពីរ បានចុះអនុស្សរណៈ នៃការយោគយល់ជាមួយគ្នា (MoU)។
លោក ជា ចាន់ដ៉ារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានបង្ហាញការជឿជាក់ថា តាមរយៈនៃ MoU នាពេលនេះ នឹងភាគីទាំងពីរ នឹងចូលរួមធ្វើការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងជំនាញផ្សេងៗ ជាពិសេសគឺ វិស័យដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់។


លោកប្រធានសមាគម លើកឡើងថា វិស័យអប់រំ គឺជាវិស័យសំខាន់បំផុត ដែលមនុស្សទូទាំងពិភពលោកត្រូវការ។ ក្នុងនោះ សមាគម ពិតជាចង់ទទួលបាន នូវការចែករំលែកចំណេះដឹង ពីសកលវិទ្យាល័យ ដើម្បីកសាងធនធានមនុស្ស ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន។


ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលចំណេះដឹង និងអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីទទួលបានស្តង់ដារគុណភាព ដែលអាចនាំទៅដល់ការនាំចេញ ទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងសកលលោក៕
អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews