29 C
Phnom Penh
Thursday, January 23, 2025

ស្ថានភាពវិស័យកាត់ដេរឆ្នាំ២០២៤ មានភាពល្អប្រសើរ ការនាំចេញសម្រេចជាង ៥ពាន់លានដុល្លារ កើនជាង២០%

អ្នកជំនួញនៅក្នុងវិស័យកាត់ដេរ បានលើកឡើងថា ស្ថានភាពវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ បានបង្ហាញពីសន្ទុះល្អប្រសើរឡើងវិញ ដោយការនាំចេញសម្រេចបានជាង ៥ពាន់លានដុល្លារកើនឡើងប្រមាណជាង២០% បន្ទាប់ការនាំចេញបានធ្លាក់ចុះកាលពីឆ្នាំ២០២៣ ដោយសារវិបត្តិសាកល។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទាំងការផលិតការនាំចេញ និងការបញ្ជាទិញផលិតកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយការនាំចេញស្បែកជើង និងផលិតផលធ្វើដំណើរនៅរយៈពេល ៥ខែឆ្នាំ២០២៤ បានកើនឡើង២៥.៣៣% ប្រៀបធៀបនឹងឆ្នាំ២០២៣ ស្របពេលការនាំចេញសម្លៀកបំពាក់កើនឡើងប្រមាណ ២៣%។ លោកបានឱ្យដឹងថា «ពីខែមករា ដល់ឧសភា ឆ្នាំ២០២៤នេះស្បែកជើងត្រូវបាននាំចេញក្នុងតម្លៃជាង ៦១៥លានដុល្លារ កើនឡើង១០%, ផលិតផលធ្វើដំណើរ មានតម្លៃជាង ៨៧២លានដុល្លារ កើនឡើង ២០% និងផលិតផលសម្លៀកបំពាក់មានតម្លៃជាង ៣.៥ពាន់លានដុល្លារកើនឡើង ២៣%»។ លោកបានគូសបញ្ជាក់ថា កំណើនល្អប្រសើរនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ ដោយសារប្រទេសកម្ពុជា មានស្ថេរភាពនយោបាយ និងមានសន្តិភាពពេញលេញ។ ហើយសំខាន់បំផុត គឺមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដែលមានការដឹកនាំល្អមានទំនុកចិត្ត ដល់អ្នកវិនិយោគ និងអ្នកដាក់បញ្ជាទិញ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img