អ្នកស្រី Diana Armstrong មកពីរដ្ឋ Minnesota សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាស្ត្រីមានក្រចកដៃវែងជាងគេបំផុត ដែលវាមានប្រវែងដល់ទៅ ១,៣០៦. ៥៨សង់ទីម៉ែត្រ។


យោងតាមប្រភពពីគេហទំព័រ Guinness World Record បានឱ្យដឹងថា អ្នកស្រី Diana បានព្យាយាមថែក្រចកដៃទាំងគូនេះ អស់ រយៈពេល ជាង ២៥ឆ្នាំ មក ហើយ ខណៈពេលវេលាកាត់ក្រចកចុងក្រោយបង្អស់នៅក្នុងឆ្នាំ ១៩៩៧។


ប្រភពដដែលបន្តថា មូលហេតុដែលនាំអ្នកស្រី Diana Armstrong ទុកក្រចកបានវែងរហូតដល់ជាង ១.៣ម៉ែត្រនេះដែរ គឺដោយសារតែកាលពីមុន អ្នកស្រីមានកូនស្រីម្នាក់ឈ្មោះ Latisha ដែលតែងតែកាត់ក្រចកឱ្យអ្នកស្រី។ លុះក្រោយមក កូនស្រីរបស់ Diana មានជំងឺហឺត ហើយនាងក៏បានស្លាប់ក្នុងវ័យ១៦ឆ្នាំ ទើបអ្នកស្រីសន្យានឹងខ្លួនឯងថា នឹងមិនកាត់ក្រចកទៀតនោះទេ៕












ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News