25 C
Phnom Penh
Tuesday, February 7, 2023

ស្ត្រីកម្មករអនាម័យគ្រោះថ្នាក់ចរាចរណ៍ ដាច់ជើងទាំង២ ទទួលបានថវិកា២លានរៀល ពីសមាគមន៍ចលនាយុវជនក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង នាំថវិកា២លានរៀល

កំពង់ឆ្នាំង៖ ដោយក្តីអាណិតអាសូរដល់ស្ត្រីជាកម្មករអនាម័យ ដែលរងគ្រោះថ្នាក់ចរាចរណ៍ដាច់ជើងទាំងសងខាង នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ សមាគមន៍ចលនាយុវជនក្រុម ១៥៧ សាខាខេត្តកំពង់ឆ្នាំង បាននាំយកថវិកាទៅផ្ដល់ជូនស្ត្រីរងគ្រោះ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី)ទីក្រុងភ្នំពេញ។

លោកស្រី ហែម សុវណ្ណនី អនុប្រធានប្រតិបត្តិសមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តកំពង់ឆ្នាំង  មានប្រសាសន៍ថា៖ ថ្ងៃនេះ ជំនួសមុខលោក គូរ ដារា ប្រធានប្រតិបត្តិ  លោក កែវ សុវណ្ណតារាប្រធានកិត្តិយស លោកស្រី និងក្រុមការងារ បាននាំថវិកាចំនួន ២ លានរៀល ដែលបានមកពីសមាជិកសមាគមន៍ និងសប្បុរសជនមួយចំនួន  មកផ្តល់ជូនដល់ប្អូនស្រី ប៉ែន ចាន់គ្រឹស្នា ដែលរងគ្រោះ ដាច់ជើងត្រឹមភ្លៅទាំង២ និងទើបត្រូវបានវះកាត់ខួរក្បាល ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ទីក្រុងភ្នំពេញ នៅពេលនេះ។ ជាមួយគ្នានេះ លោកស្រីសូមពាំនាំនូវបណ្តាំផ្តាំផ្ញើ សាកសួរសុខទុក្ខ ដល់ប្អូនស្រី និងជូនពរប្អូនស្រីបានឆាប់ជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញ ។

សូមបញ្ជាក់ថា ស្ត្រីឈ្មោះ ប៉ែន ចន្ទគ្រឹស្នា អាយុ៣៥ឆ្នាំ ជាកម្មករអនាម័យ មានទីលំនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលា បានរងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធន់ធំបុកពីក្រោយបណ្តាលដាច់ជើងទាំង២ របួសក្បាល យ៉ាងធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ នៅចំណុចមុខមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិត្រពាំងសិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង តែដោយរបួសធ្ងន់ធ្ងរ ក៏ត្រូវបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខែ្មរសូវៀត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img